ព័ត៌មានទាន់ហេតុការណ៍៖

អានហើយខ្លោចចិត្ត ! ខណៈប្តីប្រពន្ធចាប់ដៃគ្នាដើរ ១០ឆ្នាំ ទីបំផុត ! ភរិយាទទួលមរណភាពដោយសារ មជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ គណនី facebook មួយឈ្មោះថា, ( Romnea Samrith ) អាចជាស្វាមីស្ត្រីរងគ្រោះ ទទួលមរណភាពដោយសារ មជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ បានបង្ហោះសារ ដ៏សែនសោកសៅ ជាមួយនឹងរូបថត ទឹកភ្នែករលីងរលោង ឱបសពភរិយា និងរូបថតជាច្រើនសន្លឹកទៀត ទាំងកម្មវិធីជួបជុំគ្នា ការនាំក្រុមគ្រួសារដើរកំសាន្ត ។ល។ ពិតជាបង្ហាញនូវភាពតក់ស្លុត ចំពោះការបាត់បង់ភរិយាជាទីស្រឡាញ់ ម្ដាយជាទីគោរព ស្រឡាញ់របស់កូនៗ។ ក្នុងនោះបានរៀបរាប់ដូច្នេះថា, 

វាមិនមែនជាសុបិន្តទៀតទេ 😔😔😔

យើងបានកាន់ដៃគ្នារយះពេល10ឆ្នាំហើយ តាំងពីបាតដៃទទេរ រហូតដល់មានអ្វីៗគ្រប់យ៉ាងដូចពេលនេះតែបែជាអូនត្រូវចាកចេញ

ដោយគ្មានថ្ងៃត្រលប់ អូនជាមនុស្សស្រីដែលល្អស្អាតឥដ្ឋខ្ចោះ ទាំងចរិកឬកពា ក្តីស្រលាញ់ដល់ ឪពុកម្តាយ អុំ ពូ មីង យាយតា បងប្អូន កូន ក្មួយ សាច់ញាតិ មិត្តភក្តិ ពិភពលោកនេះពិតជាអយុត្តិធម៌ពេកហើយ

សម្រាប់ពួកខ្ញុំ មិនដែលគិតពិភពលោកក្នុងផ្លូវអាក្រក់ឡើយតែបែជាពង្រាត់ពួកខ្ញុំដោយគ្មានអាសូរ្យ គ្រាន់តែពួកយើងចង់បានការជួបជុំគ្នា រួមរស់នៅជាមួយគ្នារហូតដល់ចាស់ក៏មិនបាន  បើអាចប្តូបានខ្ញុំសុំប្តូពីអ្វីៗបច្ចុប្បន្ន ទៅកាលពីដប់ឆ្នាំមុនទោះគ្មានអ្វីគ្រប់យ៉ាងដូចពេលនេះតែមានក្តីសុខបំផុត    គ្មានអូន តើបងត្រូវគិតជាមួយអ្នកណា បងត្រូវសួរយោបល់អ្នកណា បានអ្នកណាជួយណែនាំបង បានអ្នកណាផ្តល់កម្លាំងចិត្តដល់បង អ្នកណាសន្សំលុយទុក្ខអោយបងខ្ចី អ្នកណាកោសខ្យល់អោយបង🥺🥺🥺

ហេតុអ្វី (អាចរួមទុក្ខបានតែមិនអាចរួមសុខបាន ) 🥺🥺🥺🥺

អូនគឺជាមនុស្សស្រីដែលបងស្រលាញ់ នឹងនឹកនាអស់មួយជីវិត

អ្វីៗគ្រប់យ៉ាងដែលបងមាននៅថ្ងៃនេះគឺដោយសាមានអូន🥺🥺🥺

ម៉ោងរោរ៍របស់បងអើយ………..។ 

សូមបញ្ជាក់ថា,  ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ នោះហើយ ព្រមទាំងមានវិធានការផ្លូវច្បាប់។ 

សូមជម្រាបជូនថា : នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល ចេញ សេចក្តីសម្រេច ការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រេច : 

បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បូរិន្ទរកោះពេជ្រដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។

 ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ០៨០/២៣ អបស/មព ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ។ 

 អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នួន ដារ៉ាវុធ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។

ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចបិទ បន្ទាប់ពី មជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ កែសម្ផស្សគ្មានជំនាញ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់។ ក្នុងនោះ ក្រសួងក៏មានវិធានការផ្នែកផ្លូវច្បាប់ក្នុងបទល្មើសព្រហ្មទណ្ឌ ៕ 

ដោយ ៖ សិលា


ចែករំលែក៖