ព័ត៌មានទាន់ហេតុការណ៍៖

មកដឹងពីចំនួនសត្វកម្រ ៤ ប្រភេទនេះ តើវាមានចំនួនប៉ុន្មាន?

ចែករំលែក៖

ភ្នំពេញ ៖ មកដឹងពីចំនួនសត្វកម្រ ៤ ប្រភេទនេះ តើវាមានចំនួនប៉ុន្មាន? នេះជាការលើកឡើង របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, សត្វទន្សោង ខ្ទីង ក្តាន់ និងដំរីអាស៊ី​គឺជាសត្វកម្រនៅក្នុងចំណោមសត្វកម្រជាច្រើនប្រភេទដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់កម្ពុជា និងជាប្រភេទសត្វកម្រនៅលើពិភពលោក រួមមាន៖

(១) សត្វទន្សោងជាប្រភេទសត្វកម្រនៅលើពិភពលោកត្រូវបាន​គេ​ប៉ាន់​ស្មានថា​នៅសល់តែ​ប្រមាណ ៤០០០​ក្បាល នៅលើ​ពិភពលោក​ប៉ុណ្ណោះ​ក្នុងនោះ កម្ពុជាយើងមាន​ច្រើនជាងគេ ប្រមាណ​ ១ ៥០០​ក្បាល​។​

(២) សត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។ កម្ពុជាត្រូវបានសម្គាល់ថាមានវត្តមានសត្វខ្ទីងច្រើន តែមិនមានទិន្នន័យច្បាស់លាស់នៅឡើយ។

(៣) សត្វក្តាន់ជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក។ កម្ពុជាត្រូវបានដឹងថាមានយ៉ាងហោចណាស់ ៨៤ ក្បាលកំពុងរស់នៅក្នុងតំបន់អភិរក្ស។

(៤)សត្វដំរីអាស៊ី, នៅកម្ពុជាមានសត្វដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលកំពុងរស់នៅក្នុងភូមិភាពឦសាន និងតំបន់ជួរភ្នំក្រវាញ ៕

ដោយ ៖ សហការី


ចែករំលែក៖