ភ្នំពេញ៖ ក្លាយជាវេទិការវែកញែកពេញបណ្តាញសង្គមមុននេះក្រោយពីការទម្លាយរឿងរ៉ាវក្នុងគ្រួសារ របស់ អតីតពិធីការិនី ចាន់ សុផានី និងតារាចម្រៀងល្បីឈ្មោះ លោក ហ្សូណូ។
ចាន់ សុផានី និងលោក ហ្សូណូ ជុំវិញភាគីខាងស្រីស្នើឲ្យអតីតស្វាមីលោក ហ្សូណូជួយទំនុកបម្រុងកូនស្រីក្រោយនាងខ្វះលទ្ធភាព។
រឿងស្នេហាតារាចម្រៀងហង្សមាសលោកហ្សូណូ និងអ្នកនាងចាន់ សុផានី បានចែកផ្លូវគ្នាតាំងពីកូនស្រីរបស់ពួកគេមានអាយុជិត៥ឆ្នាំម្លេះ ហើយថ្មីៗនេះអ្នកនាងសុផានី បាននិយាយថានាងបច្ចុប្បន្ននាងកំពុងរស់នៅជីវភាពលំបាក និងស្នើរសុំឲ្យហ្សូណូ ជួយចិញ្ចឹមនិងទំនុកបម្រុងកូនឲ្យបានរៀនសូត្រទៅមុខទៀត ។ប៉ុន្ដែលោកហ្សូណូ បានពឹងមេធាវីរបស់លោកឲ្យធ្វើការរឿងនេះដោយលោកបានបញ្ចេញភស្ដុតាងធ្លាប់បាញ់លុយទៅកុងសុផានី ជាច្រើនពាន់ដុល្លារក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។មុននេះមានទាំងមហាជន និងសិល្បករជាច្រើនបាន លូកមាត់ចូលផ្តល់ជាគំនិតយោបល់ និងការបញ្ចេញមតិជាច្រើនជុំវិញករណីនេះរហូតមុននេះព្រោះតែជារូបភាពដែលអាណិតចំពោះកូនស្រីរបស់ពួកគេ។ មុននេះដែរលោកគួច ខេវិន ដែលជាអតីតអគ្គនាយករងទូរទស្សន៍CTN,SEA TV និងE TV នោះបានលើកជាចម្ងល់ផង និងផ្ដល់ជាគំនិតដល់អតីតប្ដីប្រពន្ធតារា១គូនេះផងទាក់ទងរឿងម្នាក់ៗយកត្រូវរៀងខ្លួននាំឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងដោយសារតែពួកគេមិនយល់”ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ”។
លោកគួច ខេវិន ដែលធ្លាប់រាប់អាននិងផ្ដល់ការងារសិល្បៈដល់លោកហ្សូណូ និងសុផានី នាពេលកន្លងមកនោះបានចេញសារថា” ខ្ញុំស្គាល់ហ្សូណូ ចាន់សុផានីតាំងតែពីនៅក្មេងៗមិនទាន់ល្បី រហូតលែងល្បីតាំងពីមិនទាន់ស្រឡាញ់គ្នារហូតស្រឡាញ់គ្នារហូតបែកបាក់គ្នា តែមិនទាន់បានស្គាល់ច្បាស់កូនក្មេងម្នាក់ដែលជាកូនរបស់ពួកគេ ជាដំណក់ឈាមរបស់គេទាំងពីរ តែអាចនឹងត្រូវវេទនាដោយសារអ្នកទាំងពីរ?តើមានហេតុ បច្ច័យអ្វីដែលអ្នកទាំងពីរលែងលះគ្នានាំឲ្យមានផលឲ្យកូនវេទនា? ។
ហ្សូណូ លែងចាន់ សុផានីឬចាន់ សុផានីលែងលះហ្សូណូ តើអ្នកណាវេទនា នោះជាផលដែល បានមកវិញ។ លោកថាក្រៅពីស្រឡាញ់រាប់អាន ខ្ញុំនៅមានចិត្តអាណិតចំពោះប្អូនទាំងពីរ ជាពិសេសគឺក្មួយស្រីដែលជាកូនរបស់ប្អូនទាំងពីរ ។ មិនថាប្អូនក្លាយជាប្តីប្រពន្ធដោយមង្គលការកម្លោះក្រមុំ ដោយសារម្តាយឪពុករៀបចំ ដោយសារសេចក្តីស្រឡាញ់ស្មោះស្មគ្រ័ ឬដោយចៃដន្យយ៉ាងណានោះឡើយ តែប្អូនបានឲ្យកំណើតក្មេងម្នាក់ ដែលត្រូវការអ្នកទាំងពីរជាចាំបាច់ តាំងតែពីចាប់កំណើតរហូត រលត់ជីវិតទៅវិញ។បើបានជាបង្កើតកូនមកហើយត្រូវតែទទួលខុសត្រូវសព្វបែបយ៉ាង កុំទម្លាក់ឲ្យនរណាម្នាក់រ៉ាប់រងតែឯកឯង? បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៏ទៃមកជួយហែក(ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ)បើយកសព្វរឿងមកប្រដូចនឹងខ្លួនឯងនោះយើងនឹងត្រូវឆ្កួត ។ចូរប្អូនរៀនតាម”ស្វា៣” ស្វាបិតភ្នែក🙈 ស្វាបិតត្រចៀក🙉ស្វាបិតមាត់🙊។
ចង់និយាយតែ៣ហ្នឹង ជូនចំពោះប្អូនហ្សូណូ ចាន់ សុផានី និងក្មួយស្រី តែ៣នាក់ហ្នឹង!!!។ប្រសិនបើនរណាចង់ស្តាប់ចង់យល់ក៏អាចផ្តល់យោបល់បានដោយសុភវិនិច្ឆ័យ”។
ក្រោយមានការលើកឡើងរបស់លោកគួច ខេវិន បែបនេះមានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញយោបល់គាំទ្រ និងខ្លះទៀតថាហ្សូណូ និងអតីតប្រពន្ធកំពុងតែព្យាយាមហែកហួរគ្នាទៅវិញទៅមកដើម្បីយកត្រូវរៀងៗខ្លួន។ប៉ុន្ដែមួយចំនួនឆ្ងល់ថាពេលនេះកូនស្រីហ្សូណូ អាយុជាង១០ឆ្នាំទៅហើយ តែលោកបង្ហាញភស្ដុងតាងផ្ដល់លុយតាមធនាគារឲ្យតែរយៈពេល២ឆ្នាំចុងក្រោយនេះទេ ចុះជិត១០ឆ្នាំទៀតអ្នកនាងសុផានី ចិញ្ចឹមកូនម្នាក់ឯងឬ?នោះគេអាចសន្និដ្ឋានបានថាលោកចង់ឲ្យអតីតគូស្នេហ៍តារា១គូនេះមានទំនួលខុសត្រូវលើកូនស្រីរបស់ពួកគេរៀងៗខ្លួន មិនត្រូវហែកហួរគ្នារកតែត្រូវម្ខាងៗឡើយ៕
ដោយ ៖ វឌ្ឍនា