ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅឃុំត្រស់និងឃុំជ្រៃធំ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ជា អេងយ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រស់ស្រុករមាសហែក បានថ្លែងថា អរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៏  ក្រោម​ការ​ដឹក​នាំ​​របស់ ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជន បាន​​អភិវឌ្ឍ​ប្រទេសរីក​ចម្រើន​​​ស្ទើរ​គ្រប់​វិស័យ​ ។

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣ក្នុងពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាឃុំត្រស់ ចំនួន៧៩នាក់ស្រី៣៤ នៅស្នាក់ការគណបក្សប្រជាជនឃុំត្រស់ស្រុករមាសហែកសរុបអ្នកចូលរួម១០៨នាក់ស្រី៣៨នាក់។

លោកស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក៏ដូចជាលោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់សមាជិកបក្សថ្មី ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាចំនួន៧៩នាក់នៅឃុំត្រស់នេះផងដែរ។

បន្ថែមពីនេះ លោក ប្រធានគណបក្សប្រជាជនស្រុករមាសហែក ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ថ្លែងក្នុងឱកាស លោក ជា អេងយ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រស់ស្រុករមាសហែកបានធ្វើការផ្ដាំផ្ញើសាកសួរនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់អស់លោកលោកស្រី ដែលជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាឃុំត្រស់ ផងដែរ។

លោក បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោហ៊ុនសែន ប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះដោយ បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញតាមផែនការកំណត់ ។

នារសៀលថ្ងៃដដែលនេះដែរ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំជ្រៃធំ ចំនួន១៨នាក់ស្រី១០នាក់នៅស្នាក់ការគណបក្សប្រជាជនឃុំជ្រៃធំ ស្រុករមាសហែក។

ក្នុងឱកាសនោះ លោក លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកក៏បានអំពាវនាវដល់បងប្អូនទាំងអស់ កុំជឿតាមពាក្យបោកប្រាស់ របស់គណបក្សប្រឆាំងឲ្យសោះ ហើយការសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចផ្តល់សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិ ពីពេលនេះនិងទៅថ្ងៃអនាគតពិសេស សូមបងប្អូន កុំភ្លេចទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខ អោយបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕

ដោយ៖ សុថាន


ចែករំលែក៖