ព័ត៌មានទាន់ហេតុការណ៍៖

ដួលរលំផ្ទះនិងប៉ើងដំបូល១៧ខ្នង ក្នុងស្រុកស្វាយទាបដោយសារឥទ្ធិពលនៃខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖  យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋប្រមាណ១៧ខ្នងក្នុងស្រុកស្វាយទាបបានរងការខូចខាតដោយសារភ្លៀងនិងខ្យល់កន្ត្រាក់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងចំនួន៣ឃុំនៃស្រុកស្វាយទាប ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចបានអោយដឹងថាផ្ទះខូចខាតទាំងស្រុងមានម្ចាស់មាន៖

១-ឈ្មោះ វ៉ាត់ លីណា ភេទប្រុសអាយ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងផ្ទះតៀមធ្វើអំពីឈើប្រក់ស័ង្កសីទទឹង៥ម៉ែត្រគុណ៦ម៉ែត្រ។

២-ឈ្មោះ យស់ វ៉ែន ភេទស្រី អាយុ៦១ឆ្នាំរស់នៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ផ្ទះតៀមធ្វើអំពីឈើប្រក់ស័ង្កសីទទឹង៥ម៉ែត្រ×៧ម៉ែត្រ(ខូចខាតទាំងស្រុង)។

    ផ្ទះប៉ើងដំបូលមាន៖

១- ឈ្មោះ វ៉ែន សុធា ភេទប្រុសអាយុ៣៦ឆ្នាំ  មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

២-ឈ្មោះ ង៉ួយ ង៉ោល ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

៣-ឈ្មោះ មាស សុថន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

៤-ឈ្មោះ ទេព ធឿន ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

៥-ឈ្មោះ ហែម សារ៉ាយ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរអតីតយុទ្ធជន រស់នៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ផ្ទះធ្វើអំពីឈើប្រក់ហ្វុីបូ្រ ៤ម ×៥ម (រលំទាំងស្រុង)។

៦-ឈ្មោះ ចាន់ យាំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិទូលអំពិល ឃុំ ស្វាយរំពារ ស្រុកស្វាយទាប ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៦ម × ៧ម (បេុីងដំបូល)។

៧-ឈ្មោះ ចាន់ សាំ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទូលអំពិល ឃុំ ស្វាយរំពារ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៥ម× ៦ម (បេុីងដំបូល)។

៨-ឈ្មោះ យស់ សាលន់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ប្រពន្ធឈ្មោះ សោម សាវឿន អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង  ផ្ទះសាងសង់អំពីឈើប្រក់ស័ង្កសីទំហំ ៥ម× ១២ម ប៉ើងដំបូលខាងលើទាំងស្រុង

សម្ភារខូចខាតមានទូរទស្សន៍មួយគ្រឿង។ 

៩-ឈ្មោះ ប្រាក់ សាវ៉ាន់ ភេទ ស្រី អាយុ ៥៩ឆ្នាំ មុខរបរកសិករ (មេម៉ាយ) រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ផ្ទះធ្វើអំពីថ្ម ទំហំ៧ម ×៩ម ខូចខាតដំបូលព្រំក្បឿង អស់ចំនួន១០សន្លឹក ។

១០-ឈ្មោះ សោម សុីណាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ផ្ទះបាយនិងបន្ទប់ទឹក សាងសង់អំពីដែកប្រក់ស័ង្កសីទំហំ ៤ម×៦ម (ខូចខាតទាំងស្រុង) សម្ភារខូចខាតរួមមាន ចានឆ្នាំង និងអង្ករពីរតៅ។  

១១-ឈ្មោះ អុិន  ចក្រី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ប្រពន្ធឈ្មោះ សុន សារី  អាយុ ២៣ឆ្នាំ ផ្ទះធ្វើអំពី ឈើ ប្រក់ហ្វុីប្រូ ទំហំ ៥ម×៦ម ខូចខាតទាំងស្រុង។ សម្ភារខូចខាតរួមមាន ហ្វុីប្រូ ចំនួន៩០សន្លឹក ក្ដារកុងប្លាកេ ចំនួន ៦ សន្លឹក ស្មាតបត់ ចំនួន ២០ សន្លឹក បង្អូចឈើ ចំនួន ៤ ។

១២-ឈ្មោះ ធឿន សិរីបុត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ តៃកុងឡាន រស់នៅភូមិ ព្រៃឈើទាល ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ក្យូសទំហំ ៥ម×៦ម សាងសង់អំពីឈើនិងប្រក់ស័ង្កសីខូចខាតទាំងស្រុង ។

១៣-ឈ្មោះ មាស ស្រល់ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបររោងចក្រ ប្រពន្ធឈ្មោះ សៅ គា អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង រោងបាយសាងសង់អំពីឈើនិងស័ង្កសីទំហំ ៤ម×៥ម ខូចខាតទាំងស្រុង។

១៤- ឈ្មោះ ហែម សុរី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ប្រពន្ធ ឈ្មោះ សៅ សារ៉ាត អាយុ៣០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃឈើទាល ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ផ្ទះសាងសង់ធ្វើអំពីថ្មប្រក់ស័ង្កសី ទំហំ ៥ម×១២ម ខូតខាតដំបូលខាងក្រោយទាំងស្រុង។

១៥-ឈ្មោះ សំ ហុិន ភេទប្រុស អាយុ៧១ ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ សុខ សំបូរ អាយុ៧០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ផ្ទះសាងសង់អំពីឈើប្រក់ស័ង្កសីទំហំ ៥ម× ៦ម ខូចខាតជញ្ជាំងមួយចំហៀង៕

ដោយ៖ សុថាន


ចែករំលែក៖