ព័ត៌មានទាន់ហេតុការណ៍៖

ការចាប់ឆ្នោតលេខរៀងគណបក្សលើសន្លឹកឆ្នោត,គណបក្សប្រជាជនមានលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីចាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពី សំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។

គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាលទ្ធផលលំដាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧៖

១៖ សំបុកឃ្មុំ

២៖ គណបក្សខ្មែរតែមួយ

៣៖ សញ្ជាតិកម្ពុជា

៤៖ ខ្មែររួបរួមជាតិ

៥៖ កម្លាំងប្រជាធិបតេយ្យ

៦៖ កសិករ

៧៖ ស្រ្តីដើម្បីស្ត្រី

៨៖ គណបក្សខ្មែរឈប់ក្រ

៩៖ ហ្វ៊ុនស៉ិនប៉ិច

១០៖ ធម្មាធិបតេយ្យ

១១៖ គណបក្សមូលដ្ឋាន

១២៖ បំណងប្រជាពលរដ្ឋ

១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៤៖ ឯកភាពជាតិខ្មែរ

១៥៖ ខ្មែរអភិរក្ស

១៦៖ យុវជនកម្ពុជា

១៧៖ ជនជាតិដើមប្រជាធិបេតយ្យ

១៨៖ គណបក្សប្រជាជនកម្ពុជា ៕

ដោយ៖ សូរិយា


ចែករំលែក៖