ភ្នំពេញ៖ ជនសង្ស័យម្នាក់គាស់ផ្ទះចូលលួចសម្ភារៈខណៈម្ចាស់ចាក់សោចោលត្រូវបានអនុមេភូមិមកទាន់ចាប់ឃាត់ខ្លួនរួចរាយការណ៍ទៅសមត្ថកិច្ចនាំយកទៅសាកសួរបន្ត។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ ខន ខេន ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ចំណែកម្ចាស់ផ្ទះឈ្មោះ រាជ លក្ខិណា ហៅគង់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះខាងលេីត្រូវបានម្ចាស់ចាក់សោទុកចោលជាច្រេីនខែមកហេីយដោយទៅរស់នៅផ្ទះថ្មី លុះមកដល់វេលាកេីតហេតុជនរងគ្រោះបានទទួលព័ត៌មានថាមានជនសង្ស័យចូលគាស់ផ្ទះទេីបខលទៅប្តឹងមេភូមិ ភ្លាមនោះអនុភូមិក៏បានចុះទៅដល់កន្លែងកេីតហេតុក៏ឃេីញជនសង្ស័យនៅក្នុងផ្ទះជនរងគ្រោះទេីបចាប់ឃាត់ខ្លួននិងរាយការណ៍ជូនសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចសម្ភារៈផ្ទះខាងលេីពិតប្រាកដមែននិងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន២លេីកមកហេីយពីបទគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ថែមទាំងចូលមណ្ឌលកែប្រែឱកាសខ្ញុំ៣ដងផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ