ព័ត៌មានទាន់ហេតុការណ៍៖

គឹម លីហ្សា និង ចន ច័ន្ទលក្ខិណា ប្រតិកម្មនឹងអត្តចរិកកូនស្រីហ្សូណូដែលចេញវីដេអូមុននេះ

ចែករំលែក៖

 ភ្នំពេញ៖ ករណីអ្នកនាង ចាន់ សុផានី ចេញមុខទាមទារអាហារកិច្ចពីលោកហ្សូណូជាអតីតស្វាមី ដើម្បីចិញ្ចឹមកូនស្រីវ័យជាង១០ ឆ្នាំបានផ្ទុះកក្រើកពេញបណ្តាញសង្គមរហូតបង្កើតឲ្យមានការវែកញែកខ្លាំងលើបណ្តាញសង្គម ។ ក្នុងវីដេអូនិងបទសម្ភាសន៍ជាបន្តបន្ទាប់កាន់តែធ្វើឲ្យរឿងនេះរីកធំឡើងពិបាកពន្លត់ បើទោះបីជាលោក ហ្សូណូ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់អតីតភរិយាពីបទបរិហាកេរ្តិ៍នោះក៏ដោយ។  

អ្វីដែលធ្វើឲ្យគ្រប់គ្នាបារម្ភក្នុងចិត្តនោះគឺការទាញភ្ជាប់កូនស្រីមកចូលរួមក្នុងករណីនេះពិសេសគឺការលើកយកកូនស្រីមកធ្វើជាប្រធានបទ ខណៈអ្នកនាង ចាន់ សុផានី បានយកកូនស្រីមកចេញមុខមកផ្តល់បទសម្ភាសន៍ និងការLiveវីដេអូជាការតបតទៅកាន់អតីតស្វាមី។ ក្នុងវីដេអូប្រមាណជាង៣០នាទី របស់ក្មួយផ្កា នាងបានស្នើឲ្យអ្នកលេងបណ្តាញសង្គមយកម្តាយនាងមកធ្វើប្រធានបទ និងទី២ នាងបដិសេធដែរថា ការដែលចេញមុខLive នេះធ្វើឡើងតាមការបង្គាប់របស់អ្នកនាង ចាន់ សុផានី។ ទោះជាយ៉ាងណាក្នុងវីដេអូនោះក្មេងស្រីរូបនេះបានបញ្ជាក់ និងចោទសួរទៅកាន់លោក ហ្សូណូជាឪពុកនូវរឿងរ៉ាវក្នុងចិត្តមួយចំនួនដែលក្នុងនោះត្រូវបានតារាសម្តែងស្រីល្បីឈ្មោះ២រូបចេញប្រតិកម្មនូវពាក្យសម្តីមួយចំនួន។ អ្នកនាង ចន ចាន់លក្ខិណា  បានលើកឡើងពីការបារម្ភចំពោះការចេញមុខមកLive នេះថាតើថ្ងៃក្រោយកូនស្រី នឹងហាមាត់បែបណាដើម្បីស្នើសុំការជួយទំនុកបម្រុងពីសំណាក់លោក ហ្សូណូជាឪពុក។ 

  ខណៈដែលអ្នកនាង គឹម លីហ្សា វិញបានលើកឡើងថាឃើញដល់កូនស្រី របស់សឿ  សុធារ៉ាភ្លាម  តារាស្រីរូបនេះបាន រៀបរាប់ថា  ឃើញ Video កូនស្រីនេះហេីយ  គួរអោយសរសើរកូនបងស្រី  សឿ  សុធារ៉ា  គាត់អប់រំកូនបានល្អណាស់  រម្យទម  គួរអោយស្រលាញ់។ សាររបស់អ្នកគឹម  លីហ្សា  បានធ្វើអោយអ្នកលេងបណ្តាញជាច្រើនមានការចាប់ អារម្មណ៍និងយល់ស្រប ព្រោះតែអត្ថន័យគឺនាងចង់សំដៅថា  កូនស្រីរបស់អ្នកនាង  សឿ  សុធារ៉ា គឺគាត់មិនបានចេញមុខ តបតឬនិយាយអ្វីអំពីឪពុកខ្លួននោះឡើយ។

  គួរបញ្ជាក់ដែរថា មុននេះ មេធាវីរបស់តារាចម្រៀង ហ្សូណូ បានចេញលិខិត បំភ្លឺ និងបដិសេធនូវការលើកឡើងរបស់អ្នកនាង ចាន់ សុផានី លើកឡើងថា លោក ហ្សូណូមិនបានបំពេញកាត្វកិច្ចក្នុងការជួយចិញ្ចឹមកូនស្រីវ័យជាង១០ឆ្នាំ ដែលកំពុងរស់នៅក្នុងបន្ទុករបស់អ្នកនាង ចាន់ សុផានី ហើយការបញ្ចេញសារ និងបទសមម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍តារាចម្រៀងរូបនេះរួមទាំងការព្រមានប្តឹងអ្នកនាង ចាន់ សុផានី ពីបទបរិហាកេរ្តិ៍ ប្រសិនបើមិនបញ្ឈប់សកម្មភាពទាំងនេះ។ ក្រៅពីការព្រមានលោកបានបញ្ចេញប្រតិបត្តិការផ្ញើប្រាក់ប្រមាណជាង៥០ដង សរុបជាទឹកប្រាក់ប្រមាណជាង២.៥០០០ដុល្លារអាមេរិកទៅកាន់ចាន់ សុផានីថែមទៀតផង។ ខណៈមុននេះក៏មានអ្នកដឹកនាំមួយចំនួនចេញមុខការពារភាពស្អាតស្អំរបស់តារាចម្រៀងរូបនេះថែមទៀតផង៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖