ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី២៩ ឧសភាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៦នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស​ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១០ករណី ឃាត់ ២៧នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៨៣,៨០ក្រាម និង២កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ២,៩៤ក្រាម។កេតាមីន (Ke) ស្មេីនិង​ ៤២១៤,៤៧ក្រាម។​ និងអុិចស្តាសុី (mdma) ស្មេីនិង​ ១០១៨,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ១០អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ២១នាក់ ចាប់យក Ice ២០០,២៥ក្រាម, Ke ៤២១២,០ក្រាម និង MDMA ១០១៨,០ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,៦១ក្រាម។

*៣ / កំពងត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៥,៣៤ក្រាម។

*៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២៥,២២ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៨៨ក្រាម។

*៦ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤៩,៤៦ក្រាម។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៦ក្រាម។

*៨ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១៥ក្រាម, Wy ២,៩៤ក្រាម និង Ke ២,៧៤ក្រាម។

*៩ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨៣ក្រាម និង Wy ២,៧៨ក្រាម។

*១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច ៕

ដោយ៖សហការី​


ចែករំលែក៖