ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ មិនបណ្តាលឱ្យមនុស្សស្លាប់នោះទេ ប៉ុន្តែមានអ្នករបួសធ្ងន់ ១០នាក់ និងស្រាល ១៦នាក់ ។ ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែឧសភា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៨លើក មាន កត្តាល្បឿន ១លើក មិនគោរពសិទ្ធ ៤លើក បត់គ្រោះថ្នាក់ ១លើក ស្រវឹង ១លើក និងកត្តាយាន ១លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នក អ្នកដទៃ និងក្រុមគ្រួសារ៕
ដោយ៖សហការី