សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងរង់ចាំរបាយការណ៍ពីមន្ត្រីការប្រកួត និងគណៈប្រតិភូមុនពេលសម្រេចចិត្តថា តើត្រូវចាត់វិធានការប្រឆាំងនឹងអ្នកចាត់ការទូទៅក្លិប Roma លោក Jose Mourinho ចំពោះការជេរប្រមាថអាជ្ញាកណ្តាលលោក Anthony Taylor បន្ទាប់ពីការប្រកួត Europa League វគ្គផ្តាច់ព្រ័ត្រដែរឬទេ។
លោក Mourinho បានរិះគន់លោក Taylor នៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ Roma ចាញ់ក្រុម Sevilla ក្នុងទីក្រុង Budapest កាលពីថ្ងៃព្រហស្បតិ៍។ ក្រោយមកគាត់ត្រូវបានគេថតរូបភាពនៅកន្លែងចតឡានក្រោមកីឡដ្ឋាន ហើយធ្វើការអត្ថាធិប្បាយចង្អុលបង្ហាញពេលលោក Taylor និងមន្ត្រីកំពុងជិះឡានក្រុងខ្នាតតូច។
លោក Mourinho បានស្បថម្តងហើយម្តងទៀត និងស្រែកពីរដងអំពី “អាម៉ាស់” មុនពេលប្តូរទៅអ៊ីតាលី។ ប្រធានអាជ្ញាកណ្តាលរបស់ UEFA លោក Roberto Rosetti បានព្យាយាមធ្វើឱ្យស្ថានការណ៍នេះស្ងប់។
លោក Mourinho ត្រូវបានគេមើលឃើញកាយវិការក្នុងអំឡុងពេលការប្រកួត ដោយមិនសប្បាយចិត្ត ដោយលោក Taylor បានហៅម្តងហើយម្តងទៀតទៅកាន់កៅអីដើម្បីចាត់វិធានការ ខណៈដែលមន្ត្រីអាជ្ញាកណ្តាលទី៤លោក Michael Oliver ព្យាយាមរក្សា និងសម្របសម្រួលជាមួយគ្រូបង្វឹករូបនេះ។
លោក Taylor បានចេញកាតលឿងដល់កីឡាករ១៣នាក់ ដែលជាចំនួនច្រើនបំផុតក្នុងការប្រកួត Europa League។ កីឡាករ៧នាក់ក្នុងចំណោមពួកគេគឺបានទៅលើកីឡាករ Roma ដែលជាកំណត់ត្រាមួយសម្រាប់វគ្គផ្តាច់ព្រ័ត្រ។
ការពន្យារពេល និងរបួសបានធ្វើឱ្យចំណាយម៉ោងច្រើនជាង២៥នាទីបានលេងពេញមួយតង់នៃការប្រកួត ដែលបានឈានដល់ម៉ោងបន្ថែមពេលក្រុមទាំង២ទទួលបានលទ្ធផលស្មើ ១ទល់១ បន្ទាប់ពីម៉ោងធម្មតា។
គួរបញ្ជាក់ថា ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla បានឈ្នះជើងឯក Europa League ជាលើកទី៧ ខណៈដែលពួកគេបានផ្តួលក្រុមមកពីអ៊ីតាលី Roma ដោយបាល់ប៉េណាល់ទី ៤ទល់១ បន្ទាប់ពីស្មើគ្នា១ទល់១ នៅកីឡដ្ឋាន Puskas Arena ក្នុងទីក្រុង Budapest កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ មិថុនា ៕
ដោយ៖ ភារៈ