រដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោក Hossein Amir-Abdollahian ថ្មីៗនេះបានប្រកាសថា ប្រទេសនេះនឹងបញ្ចប់នីតិវិធីដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅដើមខែកក្កដា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន IRIB រដ្ឋមន្ត្រីការបរទេស Amir-Abdollahian បាននិយាយថា បន្ទាប់ពីត្រូវបានអនុម័តដោយសភា Kyrgyz សមាជិកស្ថាបនិកទាំងអស់នៃ SCO បានទទួលយកអុីរ៉ង់ឱ្យក្លាយជាសមាជិកពេញលេញនៃអង្គការនេះ។ គេដឹងថា ប្រធានាធិបតីអុីរ៉ង់ Ebrahim Raisol-Sadati ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃ SCO នៅថ្ងៃទី 4 ខែកក្កដា ហើយការពិនិត្យឡើងវិញអំពីសមាជិកភាពរបស់ប្រទេសនេះក៏នឹងត្រូវបញ្ចប់ក្នុងពេលដំណាលគ្នាផងដែរ។
ប្លុកសេដ្ឋកិច្ច និងសន្តិសុខ SCO ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ មានសមាជិកផ្លូវការ រុស្ស៊ី ចិន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន។ លើសពីនេះ ប្រទេសអ្នកសង្កេតការណ៍មាន អាហ្វហ្គានីស្ថាន បេឡារុស អុីរ៉ង់ ម៉ុងហ្គោលី ហើយដៃគូសន្ទនាគឺ អាស៊ែបៃហ្សង់ អាមេនី កម្ពុជា នេប៉ាល់ ទួរគី និងស្រីលង្កា៕ ដោយ៖ ធីរីណា
រូបថត ៖ daibieunhandan.vn