ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីលួចយកស្បែកជើងចេញពីរោងចក្រ ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯកង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ ករណីនេះដែរបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ មិថុនាម្សិលមិញនេះ នៅក្នុងរោងចក្រប៉ុនតឹស ភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យទាំង ០៥ នាក់មាន ៖ ១.ឈ្មោះ អង សៅលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គរគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ២.ឈ្មោះ ឡី ទី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៣.ឈ្មោះ គង់ សំរិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិខា្លគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៤.ឈ្មោះ តិ ជ័យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ៥.ឈ្មោះ រិន ធឿន ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោង ចក្រ រស់នៅភូមិពងទឹក ឃុំគុស ស្រុកត្រាំកក ខេត្តតាកែវ ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ១.ស្បែកជើងបាត់តា ចំនួន០៤គូ ២.ទូរស័ព្ទដៃចំនួន០៥ គ្រឿង ។ នៅចំពោះមុខកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុមជនសង្ស័យបាននិយាយសារភាពថា ពួកគេពិតជាបានសហការណ៍ធ្វើសកម្មភាពលួចយកស្បែកជើងក្នុងរោងចក្រខាងលើពិតប្រាកដមែននឹងជាច្រើនលើកមកហើយដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវហើយនៅព្រឹមមិញនេះ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី