ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T64

ចែករំលែក៖

ភ្នំពេញ៖ អបអរសាទរ កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T64 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតរជោ។

នេះជាឈ្នះមេដាយមាស ១គ្រឿងបន្ថែម របស់កីឡាការិនី វ៉ិត ចន្ថា បន្ទាប់ពីបានឈ្នះមេដាយប្រាក់ លើប្រភេទវិញ្ញាសាលោតចម្ងាយ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ 

អបអរសាទរក្រុមកីឡាការិនីបាល់បោះលើរទេះកម្ពុជា ដែលបានឈ្នះ មេដាយមាស លើវិញ្ញាសា ៣ ទល់នឹង៣ ផ្នែកនារី ពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣

អបអរសាទរកីឡាករ ខូយ កុយ ដែលបានឈ្នះ មេដាយសំរឹទ្ធ ប្រភេទកីឡាហែលទឹកជនពិការ លើវិញ្ញាសា ហែលរបៀបកង្កែបចម្ងាយ ១០០ម៉ែត្រ S7 ពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។ ដោយឡែក កីឡាវាកូនឃ្លីលើតុ ជនពិការ នៃព្រឹត្តការអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានចាប់ផ្តើមបើកការប្រកួតថ្ងៃដំបូង នៅពហុកីឡដ្ឋានមរតកតេជោ ដោយការប្រកួតចាប់ពីថ្ងៃ០៤ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ 

ការប្រកួតកីឡាអេឡិចត្រូនិច ( E-Sport ) នៃព្រឹត្តិការណ៍ កីឡាអាស៊ាន ប៉ារ៉ាហ្គេម ដែរជាលើកទីមួយ សម្រាប់ប្រទេសកម្ពុជា បានដំណើរការប្រកួតហើយនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅមហោស្រព NABA Theatre – Naga World 2  ដោយមានអត្តពលិកចូលរួមប្រកួតចំនួន៤ប្រទេស រួមមាន ម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ៕

ដោយ ៖ សិលា


ចែករំលែក៖