ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខបានអោយដឹងនៅព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៣យ៉ាងដូច្នេះថា,ឆ្លើយតបតាមការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់បុរីសូនី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញក្រុមការងារបានដាក់គ្រឿងចក្រធ្វើការកាយដាក់លូទៅភ្ជាប់ជាមួយលូមេផ្លូវលេខ១០១៩ ដើម្បីបញ្ជៀសការលិចលង់ជូនបងប្អូនតំបន់នេះហើយ។
ក្នុងផេកដដែលបាបន្តអោយដឹងទៀតថា,ឆ្លើយតបតាមការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់បុរីសូនី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ដោយរងការស្ទះមិនមានប្រព័ន្ធលូបង្ហូរ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបានដាក់គ្រឿងចក្រធ្វើការកាយដាក់លូទៅភ្ជាប់ជាមួយលូមេផ្លូវលេខ១០១៩ ដើម្បីបញ្ជៀសការលិចលង់ជូនបងប្អូនតំបន់នេះហើយ។
ក្នុងនោះដែរអាជ្ញាធរខណ្ឌសែនសុខសូមអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ និងអ្នកធ្វើដំណើរចូលរួមសហការណ៍ និងយោគយល់អធ្យាស្រ័យ ចំពោះដំណើរការការរដ្ឋាននេះ។សូមរំលឹកថាកាលពេលថ្មីៗនេះអាជ្ញាធរខណ្ឌសែនសុខដឹកនាុំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខលោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង និងមន្ត្រីជំនាញបានសេចក្តីជូនដំណឹង ស្តីពីកាបើកការដ្ឋានរជួសជុលផ្លូវបេតុងសសៃដែក និងដាក់ប្រព័ន្ធលូសងខាងផ្លូវ តាមបណ្តោយផ្លូវ៥៨ប៉េ( ផ្លូវដីថ្មី) ចាប់ពីផ្លូវលេខ១០១៩ ដល់ផ្លូវ២០១១ ស្ថិតក្នុងភូមិរោងចក្រ និងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញបន្តទៀត៕
ដោយ៖ ចន្ទ លីហ្សា