ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៧នាក់ត្រូវផ្តន្ទាទោសជុំវិញករណីរើសអើងជាតិសាសន៍លើកីឡាករ Vinicius Jr របស់ក្លិប Real Madrid

ចែករំលែក៖

មនុស្ស៧នាក់ត្រូវបានផ្តន្ទាទោសពីបទរើសអើងជាតិសាសន៍ទៅលើខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr. របស់ក្លិបអធិរាជស Real Madrid។ ក្នុងនោះបុរស៤នាក់ត្រូវបានពិន័យជាប្រាក់៦០,០០០អឺរ៉ូ និងត្រូវបានហាមឃាត់ក្នុងកីឡដ្ឋានរយៈពេល២ឆ្នាំសម្រាប់ការព្យួររូបចម្លាក់កីឡាករ Vinicius នៅជិតកន្លែងហ្វឹកហាត់របស់ Real Madrid កាលពីខែមករា។

បុរស​ទាំង​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី១១ថ្ងៃ​មុន​ និង​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​តុលាការ​ក្រុង Madrid មនុស្សនាក់ផ្សេងទៀតត្រូវបានពិន័យជាប្រាក់ចំនួន៥,០០០អឺរ៉ូ និងត្រូវបានហាមឃាត់រយៈពេលឆ្នាំសម្រាប់ការធ្វើកាយវិការរើសអើងជាតិសាសន៍អំឡុងពេលការប្រកួតរបស់ Real Madrid នៅ Valencia កាលពីថ្ងៃទី២១ ខែឧសភា។

ប៉ូលិសបាននិយាយថា ពួកគេទាំងនាក់នោះមានអាយុចន្លោះពី១៨ទៅ២១ឆ្នាំ ហើយត្រូវបានឃុំខ្លួនពីរថ្ងៃបន្ទាប់ពីការប្រកួត។

គណៈកម្មការកីឡារបស់ប្រទេសអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មនេះត្រូវបានផ្តល់ដោយគណៈកម្មាធិការរដ្ឋរបស់ប្រទេសអេស្ប៉ាញប្រឆាំងនឹងអំពើហិង្សា ការរើសអើងជាតិសាសន៍ ការប្រកាន់ពូជសាសន៍ និងការមិនអត់ឱនក្នុងវិស័យកីឡា។

ខ្សែប្រយុទ្ធ Vinicius ដែលទទួលបាន​កាត​ក្រហម​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ការ​ប្រកួតជាមួយ Valencia ត្រូវ​បាន​​ដកការពិន័យ​ចេញវិញក្រោយ​មក​បាន​និយាយ​ថា លីកអេស្ប៉ាញជា​កម្មសិទ្ធិ​របស់​អ្នក​រើសអើង

ប្រធាន La Liga លោក Javier Tebas និងការគ្រប់គ្រងរបស់លីកចំពោះឧប្បត្តិហេតុនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយបន្ទាប់ពីគាត់បានប្រាប់ Vinicius នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អ្នកត្រូវប្រាប់ខ្លួនអ្នកឱ្យបានត្រឹមត្រូវ” ។ ក្រោយមក Tebas បានសុំទោស Vinicius ដោយនិយាយថា គាត់មិនមានន័យថា វាយប្រហារកីឡាករអាយុ២២ឆ្នាំនោះទេ។

រដ្ឋាភិបាលប្រេស៊ីលបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការជេរប្រមាថជាតិសាសន៍ ហើយ La Liga បានប្រកាសថា ខ្លួននឹងស្វែងរកអំណាចដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីធានាថាវាអាចដាក់ទណ្ឌកម្មឧប្បត្តិហេតុបែបនេះ។

ប្រេស៊ីលនឹងប្រកួតមិត្តភាពជាមួយហ្គីណេ និងសេណេហ្គាល់ក្នុងទីក្រុង Lisbon នៅថ្ងៃទី១៧ និងថ្ងៃទី២០ ខែមិថុនាខាងមុខ ដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖