ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាបុកជាមួយម៉ូតូ zoomerx បណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកជាមួយម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង៦និង០២នាទី ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ អ៊ុំ រ៉ូ ភេទប្រុស  អាយុ៥៧ឆ្នាំ រងរបួស បែកបបូរមាត់ បែកចង្កា និងបាក់ធ្មេញ មានអាសយដ្ឋាននៅ ភូមិពង្រ ឃុំតាំងគោក ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង បេីកបរដោយបុរសម្នាក់ និងម៉ូតូម៉ាកzoomerx មួយគ្រឿងទៀតបេីកបរម្នាក់ឯងដួចគ្នា ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងដោយម៉ូតូហុងដាឌ្រីមជិះមកពីក្រោយ លុះមកដល់ចុះណុចក៏ជ្រុលបុកបញ្ឆិតម៉ូតូzoomerx បណ្តាលឱ្យដួលទៅនិងថ្នល់ទាំងសងខាង ធ្វេីឱ្យភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ ចុះណែកភាគីខាងទៀតរងរបួសស្រាល។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យកុសុមះ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖