ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា ១ខ្នង តម្លៃជិត ៤០ម៉ឺនដុល្លារ នៃអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាលខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញ ជាអធិបតីសម្ពោធអគារសិក្សា ១ ខ្នងកម្ពស់៣ជាន់ ២០ បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃព្រហស្បតិ៍​ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធផល ដែលបន្តកើតមាននៅក្នុងអនុវិទ្យា ល័យ និងបឋមសិក្សាផ្ទះកណ្តាល ក្រោមកម្លាំងសាមគ្គីធម៌ របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ម៉ឺនដុល្លារ ។ ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់ ឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំ ជួយកសាងសមិទ្ធផល យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់បន្សល់ទុក ជាកេរ្តិ៍ ដំណែលដល់សិស្សា នុសិស្សជំនាន់ក្រោយៗទៀត ។

សម្តេចកិត្តិសង្គហបណ្ឌិត បានរំលេចផងដែរថា រាជ រដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានផ្តល់អាទិភាពដល់វិស័យអប់រំ ហើយក៏នឹងបន្តខិតខំអភិវឌ្ឍវិស័យនេះជាមួយ នឹងចក្ខុវិស័យច្បាស់លាស់ ឆ្ពោះទៅអនាគតមួយដ៏ភ្លឺត្រចះត្រចង់ ដើម្បីបង្កើតឱកាសសិក្សារៀនសូត្រឱ្យបានទូលំ ទូលាយ និងប្រកបដោយគុណភាព សំដៅធានាបាននូវការរីកចម្រើនរុងរឿងជូនសង្គមគ្រួសារ និងប្រទេស ជាតិ។ យ៉ាងណាមិញ មូលដ្ឋានគ្រឹះចម្បងនៃដំណើរផ្លូវនេះ គឺការថែរក្សាឱ្យបានដាច់ខាតនូវ សុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏សូមអគុណ ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម រួមទាំងអ្នក ស្រុកស្រីសន្ធរនេះផ្ទាល់ដែលតែងជឿជាក់លើរាជរដ្ឋា ភិបាល និងការចូលរួមក្នុងការថែរក្សា សុខសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការ ជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោ ដែលជាមេដឹកនាំប្រកប ដោយធម៌ ព្រមជាមួយនឹងសមត្ថភាព ស្នាដៃ និង បទពិសោធន៍យ៉ាងច្រើនលើសលប់ នៅក្នុងការ ដឹកនាំប្រកប ដោយការទទួលខុសត្រូវ ម៉ឺងម៉ាត់ទាំង ក្នុងដំណាក់កាលជួបគ្រោះវិបត្តិ និង នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍជាតិឱ្យរុងរឿងថ្កើងថ្កានទៅមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖