ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីលំដាប់ពិភពលោក ស្រួង ភាវី បានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆ្ឆន្ទៈ ឱ្យអង្គការមូល​និធិ​ដ៏ធំ មួយ​នៅប្រទេសកូរ៉េ គឺដើម្បីជួយទៅដល់ប្អូនៗ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​នៅប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ កីឡាការិនីលំដាប់ពិភពលោក ស្រួង ភាវី បានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆ្ឆន្ទៈ ឱ្យអង្គការមូល​និធិ​ដ៏ធំ មួយ​នៅប្រទេសកូរ៉េ គឺដើម្បីជួយទៅដល់ប្អូនៗ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​នៅប្រទេសកម្ពុជា ដែលបង្ហាញពីចិត្តសប្បុរសធម៌ ក្នុងនាមជាកូនខ្មែរមួយរូប មិនបានភ្លេចទឹកដីកំណើត ស្រឡាញ់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។

នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីលំដាប់ពិភពលោក ស្រួង ភាវី បានបង្ហោះលើ facebook ផ្លូវការថា, សូម​គោរព​ជម្រាប​ដំណឹង​ដល់​ពុក​ម៉ែ​បងប្អូន​មួយ​ទៀត!! 

ស្រួង ភាវី បន្តថា, ​ នាងខ្ញុំបានស្ម័គ្រចិត្តចូលរួមធ្វើជាទូតសុឆ្ឆន្ទៈ ឱ្យអង្គការមូល​និធិ​ដ៏ធំ មួយ​នៅប្រទេសកូរ៉េ។ ហើយ​ជាគោលដៅអង្គការនេះនិង​ជា​ពិសេស​តាម​រយៈ​នាង​ខ្ញុំ​ គឺដើម្បីជួយទៅដល់ប្អូនៗ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​នៅប្រទេសកម្ពុជា។ ជំនួយ​របស់​អង្គការ​មាន​ដូចជា​កុំព្យូទ័រសម្រាប់​តម្កល់​ក្នុង​សាលារៀន​ និងសម្ភារៈសិក្សាផ្សេងៗជាច្រើនដែលអង្គការមាន​ នឹង​ផ្ដល់​ជូន​តាម​រយៈ​នាង​ខ្ញុំ​ដើម្បីជួយដល់​ប្អូនៗ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ ហើយ​ត្រូវ​ការ​ជំនួយ​ដេីម្បី​សម្រួល​ដល់​មធ្យោបាយ​សិក្សា​ក្រេប​យក​ចំណេះ​វិជ្ជា​របស់​ពួកគេ​។ 

ក្នុង​នាម​ខ្ញុំជាប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ជា​កោសិកា​នៃ​ប្រទេស​ជាតិ​ ជាធាតុ​ចូល​មួយ​របស់​ប្រទេស​ជាតិ​ ខ្ញុំ​ពិតជា​មាន​មោទនភាព​ ​និង​សែនសប្បាយរីករាយជា​ពន់ពេក​ ដែល​ខ្ញុំ​បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​មួយ​ សម្រាប់​អង្គការ​មូលនិធិ​សប្បុរសធម៌​ធំៗ​របស់​ប្រទេស​កូរ៉េ​ ផ្ដល់​ការ​ទុក​ចិត្ត​មក​លើ​រូប​នាង​ខ្ញុំ​ក្នុង​ការ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​មូលនិធិ​សប្បុរសធម៌​ធំៗ​ទាំង​នោះ​។ 

ព្រោះ​តែ​ការ​ចំណាយ​ទាំង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ រួម​ទាំង​ថវិកា​ផ្ទាល់​ខ្លួន​ជា​ច្រើន​កន្លង​មក​ ទេីប​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ដ៏​ខ្ពស់​នេះ​ ។ ហេីយ​ខ្ញុំ​គឺ​នៅ​តែ​ចំណាយ​កម្លាំង​ញើស​ឈាម​ ព្រម​ទាំង​ថវិកា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ដែល​ទទួលបាន​ពី​កិច្ចការ​ផ្សេងៗ​ទាំង​ប៉ុន្មាន​ ខ្ញុំ​នៅតែ​បន្ត​ជា​មូល​និ​ធិ​សប្បុរសធម៌​របស់​នាង​ខ្ញុំ​រហូត​ទៅ​។ ខ្ញុំ​ស៊ូ​ខ្សោះ​អស់​ពី​ខ្លួន​គ្រប់​អ្វីៗ​ ឱ្យ​តែ​បាន​ធ្វើ​អ្វី​ៗ​ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាជន​ខ្ញុំ​ ខ្ញុំ​នៅ​តែ​អាច​ញញឹម​ធ្វើ​បាន​ដោយ​ពុំ​ងាករេ​ឡេីយ​។ សូម​ឱ្យ​ប្រទេស​ជាតិ​ខ្ញុំ​រីកចម្រើន​និង​រុងរឿង​ សូម​ឱ្យប្រជាជន​ខ្ញុំ​រីករាយ​និង​រុងរឿង​។ សូម​អរគុណ​🙏🙏🙏

អគារសិក្សា១ខ្នង៤បន្ទប់ និងកុំព្យូទ័រចំនួន១០គ្រឿងដល់សាលាបឋមសិក្សាមាន់ដប់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងចែកសម្លៀកបំពាក់ ថ្នាំទម្លាក់សត្វល្អិតដល់សិស្សទាំងអស់ (សិស្សចំនួន642នាក់) និងមាតាបិតាសិស្សចំនួន180នាក់ផងដែរ🙏🙏🙏 ៕

ដោយ ៖ សិលា


ចែករំលែក៖