សហព័ន្ធបាល់ទាត់របស់ប្រទេស (UAF) បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែនបានតែងតាំងអតីតខ្សែប្រយុទ្ធលោក Serhiy Rebrovជាគ្រូបង្វឹករបស់ពួកគេរហូតដល់ចុងបញ្ចប់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ បុរសវ័យ៤៩ឆ្នាំរូបនេះចូលកាន់តំណែងពីគ្រូបង្វឹកបណ្ដោះអាសន្នលោក Ruslan Rotan ហើយបានចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
លោក Rotan ត្រូវបានតែងតាំងកាលពីខែកុម្ភៈ បន្ទាប់ពីកិច្ចសន្យារបស់គ្រូបង្វឹកមុនលោក Oleksandr Petrakov បានផុតកំណត់ និងត្រួតពិនិត្យការចាញ់អ៊ុយក្រែន ២–០ ក្រោមថ្វីជើងក្រុមអង់គ្លេសក្នុងវគ្គជម្រុះ Euro 2024 របស់ពួកគេ។
អតីតកីឡាករ Rebrov ដែលធ្លាប់លេងឱ្យក្លិប Dynamo Kyiv និង Tottenham Hotspur បង្ហាញខ្លួនបាន៧៥ប្រកួតឱ្យអ៊ុយក្រែននៅចន្លោះឆ្នាំ១៩៩២ និងឆ្នាំ២០០៦ ហើយបានចូលនិវត្តន៍ជាកីឡាករនៅឆ្នាំ២០០៩។
គាត់នឹងទទួលបន្ទុកក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពរបស់ខ្លួនជាមួយអាឡឺម៉ង់នៅថ្ងៃទី១២ ខែមិថុនាខាងមុខ មុនពេលការប្រកួតជម្រុះយូរ៉ូជាមួយក្រុម North Macedonia និង Malta នៅចុងខែនេះ។
លោក Rebrov បានបង្កើតកេរឈ្មោះល្បីរបស់គាត់នៅក្លិប Dynamo ដោយបានបង្ហាញទម្រង់លេងដ៏គួរឱ្យស្ញប់ស្ញែងជាមួយលោក AndriyShevchenko ហើយបានចូលរួមជាមួយ Tottenham ក្នុងឆ្នាំ២០០០ ប៉ុន្តែបានត្រលប់ទៅក្លិបចាស់របស់គាត់វិញបន្ទាប់ពីមានបញ្ហារយៈពេល៥ឆ្នាំនៅ Spurs។ គាត់ក៏បានលេងឱ្យក្លិប West Ham United និង Rubin Kazan ផងដែរ។
ក្នុងនាមជាគ្រូបង្វឹកនៅក្លិបដែលគាត់ធ្លាប់លេង Dynamo លោក Rebrovបានជួយក្រុមឈ្នះពានរង្វាន់ Ukrainian Premier League ចំនួន២នៅចន្លោះឆ្នាំ២០១៤–២០១៧ មុនពេលការប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងហុងគ្រី។
លោក Rebrov បានប្រកាសពីការចាកចេញពីក្លិប Al Ain កាលពីសប្តាហ៍មុនបន្ទាប់ពីធ្វើគ្រូបង្វឹកដឹកនាំរយៈពេល២ឆ្នាំ ដោយបានដឹកនាំពួកគេឱ្យឈ្នះពាន League និង Cup ២ដងក្នុងរដូវកាលដំបូងរបស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC/Reuters/CNA)