ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ស៊ឹម ស៊ូយ៉េង ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ស៊ឹម ស៊ូយ៉េង ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ទទួលបាន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សូមបញ្ជាក់ថា, លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង បានចូលរួមក្នុងបេសកកម្មការងារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្យាបាលបងប្អូនប្រជាពលរដ្ឋ និងបានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA ពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃតាមបណ្តារាជធានី ខេត្ត ក្រោមការណែនាំ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ៕

ដោយ ៖ សិលា


ចែករំលែក៖