ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងអាវុធនុយក្លេអ៊ែររបស់មហាអំណាចបន្តរីកចម្រើន

ចែករំលែក៖

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ក្នុងបរិបទនៃជម្លោះអ៊ុយក្រែន មហាអំណាចនុយក្លេអ៊ែរកំពុងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេយ៉ាងសកម្ម។
យោងតាមស្ថិតិរបស់ SIPRI បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ 2023 ប្រទេសមួយចំនួនដូចជា រុស្ស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអុីស្រាអែល មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបប្រហែល 12.512 គ្រាប់ ហើយក្បាលគ្រាប់ចំនួន 9.576 ស្ថិតនៅក្នុងស្តុកដែលអាចប្រើប្រាស់បាន។ ការកើនឡើងនៃក្បាលគ្រាប់ចំនួន 86 គ្រាប់បើប្រៀបធៀបទៅនឹងខែមករាឆ្នាំ 2022 ។
ទន្ទឹមនឹងនេះ SIPRI បានកត់សម្គាល់ថា ក្បាលគ្រាប់ប្រហែល 2.000 (ភាគច្រើនជារបស់រុស្ស៊ីនិងសហរដ្ឋអាមេរិក) កំពុងស្ថិតក្នុង “ការប្រុងប្រយ័ត្នខ្ពស់ ត្រៀមធ្វើសង្គ្រាម” ។
ក្នុងចំណោមប្រទេសឈានមុខគេទាក់ទងនឹងក្បាលគ្រាប់ដែលត្រូវបានដាក់ពង្រាយនៅដើមឆ្នាំ 2023 របាយការណ៍ SIPRI ផ្តល់កិត្តិយសដល់សហរដ្ឋអាមេរិកជាមួយនឹងក្បាលគ្រាប់ចំនួន 1.770គ្រាប់ និងប្រទេសរុស្ស៊ីមានក្បាលគ្រាប់ចំនួន 1.674 គ្រាប់។ ជាមួយគ្នានេះ ប្រទេសទាំងពីរនេះមានប្រហែល 90% នៃអាវុធនុយក្លេអ៊ែរសរុបនៅលើពិភពលោក។ តាមពីក្រោយដោយបារាំង និងអង់គ្លេស ដែលមានក្បាលគ្រាប់ ២៨០ និង១២០ រៀងខ្លួន។
យោងតាម SIPRI នៅឆ្នាំ 2022 ទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងអាមេរិកនឹងនៅតែមាន “ស្ថិរភាព” ។ ទោះជាយ៉ាងណាក៏ដោយ បន្ថែមពីលើឃ្លាំងអាវុធនុយក្លេអ៊ែរដែលអាចប្រើប្រាស់បានរបស់ពួកគេ មហាអំណាចទាំងពីរមានក្បាលគ្រាប់ជាង 1.000 ដែលពីមុនបានចូលនិវត្តន៍ពីសេវាយោធា ហើយកំពុងត្រូវបានបញ្ឈប់។
ទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន យោងតាមការប៉ាន់ស្មានរបស់ SIPRI បានកើនឡើងពី 350 ដល់ 410 ក្បាលគ្រាប់។ របាយការណ៍ក៏បាននិយាយផងដែរថា ប្រទេសចិនអាចបង្កើនចំនួនអាវុធនុយក្លេអ៊ែរ ស្មើនឹងអាមេរិក និងរុស្ស៊ី នៅមុនដំណាច់ទសវត្សរ៍នេះ។
យោងតាម SIPRI ចក្រភពអង់គ្លេសដែលមិនបានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ 2022 ក៏ទំនងជានឹងបង្កើនឃ្លាំងផ្ទុកក្បាលគ្រាប់ផងដែរ។ ការសន្និដ្ឋាននេះត្រូវបានធ្វើឡើងដោយផ្អែកលើការប្រកាសរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងឆ្នាំ 2021 ដើម្បីបង្កើនដែនកំណត់ពី 225 ទៅ 260 ក្បាលគ្រាប់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ RIA Novosti


ចែករំលែក៖