ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ ត្រូវកំលាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ម៉ូតូ បានសម្រេចតែរត់មិនរួចនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅចំណុចផ្ទះលេខ៥៥៤ ផ្លូវ ៥៩៨ ក្រុម៤ ភូមិ០៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហេង ចាន់ទ្រី ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរលក់ដូ មានទីលំនៅកន្លែងកើតហេតុ ។
ចំណែកជនសង្ស័យទី១.ឈ្មោះ ហេង វី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។(មានសារធាតុញៀន) ។
ជនសង្ស័យទី២.ឈ្មោះ ចាន់ សុខតឹង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិទួលស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។(មានសារធាតុញៀន)។
*សម្ភារៈបាត់បង់រួមមាន៖
-ម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ស្លាកលេខភ្នំពេញ 1FE-4353 ។
*សម្ភារៈដកហូត:
គ្មាន ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូនៅក្បែរផ្ទះស្រាប់មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូបានសំរេចរួចគេចខ្លួនបាត់យកទៅបញ្ចាំអោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំគួរស្រូវបានប្រាក់២០០ដុល្លាររួចស៊ីចាយអស់ទៅ។លុះដល់ថ្ងៃ១៥ខែមិថុនាឆ្នាំ២០២៣វេលាម៉ោង១៧:០០នាទីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅភូមិ១៧ផ្លូវលេខ០៥សង្កាត់ស្រះចកខណ្ឌដូនពេញយកមកអធិការដ្ឋានខណ្ឌឬស្សីកែវធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី ៕
ដោយ៖ ជីណា