ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ រួមមាន ៖
+ជួញដូរ ៨ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)។
+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៦នាក់ (ស្រី ១នាក់)។
+ប្រើប្រាស់ ១១ករណី ឃាត់ ៣២នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន (Ice) = ៧៣,៥៣ក្រាម និង៤កញ្ចប់តូច។
-កេតាមីន (Ke) = ៥២៤,២៣ក្រាម។
-អុិចស្តាសុី (mdma) = ១៤៤,៥០ក្រាម។
លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ ចាប់យក Ice ៥២,០៧ក្រាម, Ke ៥២៤,២៣ក្រាម និង MDMA ១៤៤,៥០ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១៧ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យក Ice ៥,៦១ក្រាម។
៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។
៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច។
៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,៧៥ក្រាម។
៨ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ២,៥៣ក្រាម។
៩ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥,៧៣ក្រាម៕
ដោយ ៖ សហការី