ក្រុមហ៊ុនMeta បានឱ្យដឹងថាសេវាកម្មលើបណ្តាញសង្គមដែលមាន Facebook និង Instagram ត្រូវបានដាក់ដំណើរការរលូនវិញហើយបន្ទាប់ពីមានភាពរអាក់រអួលអស់ជាច្រើនម៉ោងហើយបានផ្តល់ផលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ពាន់នាក់។
បើយោងតាមគេហទំព័រ Downdetector.com អ្នកប្រើប្រាស់ចំនួន ២ម៉ឺននាក់បាននិយាយថាពួកគេមានបញ្ហាចូលទៅកាន់ App Facebook និង Instagram ក៏ដូចជាសេវាកម្មផ្ញើសារ WhatsAppផងដែរ។
ក្រុមហ៊ុនMeta បានបញ្ជាក់ថាការរអាក់រអួលនៅក្នុងក្រុមហ៊ុនរបស់ខ្លួននេះធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងការ បង្កើតផេក ការផ្សាយពាណិជ្ជកម្ម តាមរយៈ Meta’s Ads Manager តែបច្ចុប្បន្ននេះអ្នកប្រើប្រាស់អាចដំណើរការធម្មតាវិញបានហើយ ៕
ប្រភព៖.channelnewsasia.com