ភ្នំពេញ៖ ករណីនៃការដកតំណែងរបស់កញ្ញាឯកភេទទី៣កក្កដា សោភ័ណ្ឌ ពី ម្ចាស់មកុដ Miss Fabulous Cambodia 2023 បានបង្កើតភាពភ្ញាក់ផ្អើលខ្លាំងពីអ្នកលេងបណ្តាញសង្គម រហូតនាងបានចេញប្រតិកម្ម ខ្លាំង ។ នៅពីក្រោយការដកតំណែងពីម្ចាស់មកុដត្រូវបានក្រុមហ៊ុនបញ្ចេញលិខិតបញ្ជាក់ច្បាស់ហើយគឺពាក់ព័ន្ធទៅនឹងរឿងចាក់បន្លែលើក្បាលអ្នកដទៃ យកមកុដទៅប្រើឲ្យគេមើលងាយ និងប្រើពាក្យអសុរសនោះជាដើម។
ក្រុមហ៊ុន Jack Pro international Modelបានរៀបរាប់ថា កញ្ញា កក្កដា សោភ័ណ្ឌ ត្រូវបានខាងក្រុមហ៊ុន សម្រេចដកដំណែង ដោយសារ កញ្ញា មិនអាច បំពេញ តាមគោលការណ៍ របស់ក្រុមហ៊ុនបាន។
ស្របជាមួយការប្រកាសរបស់ក្រុមហ៊ុននេះក៏បានស្នេីរអោយ កញ្ញា កក្កដា សោភ័ណ្ឌប្រគល់មកុដ ពាន និងឈៀង ជូនមកខាងក្រុមហ៊ុនវិញ។ក្រោយពីខាង ក្រុមហ៊ុន បានប្រកាស ដកតំណែង កក្កដា សោភ័ណ្ឌ លើកឡើងថា ខ្លួនមិនបានត្រូវគេតំណែងនោះឡើយ តែខ្លួនជាអ្នកលាលែងទៅវិញ ហើយមូលហេតុនៅពីក្រោយការលាលែងពីតំណែងព្រោះតែក្រុមហ៊ុនទាមទារចំណែកប្រាក់២០ភាគរយពីការងារទាំងដែលនាងមិនទាន់ទទួលបានប្រាក់ផង។ នៅមានសារគ្រោតគ្រាតជាច្រើនទៀតដែលនាងបានបញ្ចេញនៅពីក្រោយការទទួលបានតំណែងនេះរាប់ចាប់តាំងពីការប្រើប្រាស់លុយដើម្បីបង់រំលោះមកុដជាដើម។
មិនទុកស្ងៀម ឲ្យកក្កដា សោភ័ណ្ឌ បញ្ចេញវីដេអូឡើយពេលនេះក្រុមហ៊ុនបានបញ្ជាក់លម្អិតច្បាស់ហើយនៅពីក្រោយការដកតំណែងនាងចេញពីម្ចាស់មកដុ ទី១ព្រោះតែនាងបានយកមកុដនិងឈៀងពាក់ទៅធ្វើការនៅស្ថាប័នខាងក្រៅដោយមិនរាយការណ៍មកក្រុមហ៊ុនមុន។ ទី២ក្នុងនាមជាម្ចាស់មកុដបែរជាប្រើប្រាស់សកម្មភាពមិនគប្បីលើបណ្តាញសង្គមយកបន្លែជះលើបុគ្គលដទៃ និងប្រើពាក្យមិនសមរម្យសមជាម្ចាស់មកុដ។ ទី៣ នាងយកមកុដដែលច្នៃដោយអ្នកជំនាញខ្មែរឲ្យអ្នកដទៃពាក់ និងប្រើពាក្យឲ្យគេមើលងាយ”មកុដអូរឬស្សីចង់ទិញពេលណាក៏បាន។ ក្រៅពីការបញ្ជាក់មូលហេតុច្បាស់ៗក្រុមហ៊ុនក៏បានប្រកាសពីការដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ រាល់ពាក្យសម្តីមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន។
គេនៅបន្តរង់ចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា ហើយអ្នកណានឹងក្លាយជាម្ចាស់មកុដជំនួសតំណែង កក្កដា សោភ័ណ្ឌ ចេញទៅប្រគួតកម្មវិធីសម្រស់នៅនៅប្រទេសថៃនៅចុងឆ្នាំ ២០២៣នេះ៕
ដោយ ៖ វឌ្ឍនា