ភ្នំពេញ ៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០២៣ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជូនដំណឹងដល់បេក្ខជន បេក្ខនារី ដូចមានរាយនាម ក្នុងបញ្ជីឈ្មោះបិទផ្សាយ ឱ្យបានជ្រាបថា ការប្រឡងវិញ្ញាសាសរសេរ នឹងប្រព្រឹត្តទៅនៅថៃ្ងព្រហស្បតិ៍ ទី២៩ ខែ មិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ (រយៈពេល ០៤ម៉ោង) នៅទីស្ដីការក្រសួង (ច្រកទ្វារខាងត្បូង)។
បញ្ជាក់ ៖
គណៈកម្មការរៀបចំការប្រឡងនឹងហៅឈ្មោះបេក្ខជន បេក្ខនារី ចូលក្នុងបន្ទប់ប្រឡងចាប់ពីម៉ោង ៧:០០ នាទីព្រឹក
– បេក្ខជន បេក្ខនារី៖
• ដែលមកដល់មណ្ឌលប្រឡងយឺត ក្រោយម៉ោង ៨:០០នាទី នឹងមិនអនុញ្ញាតឱ្យចូលប្រឡង
• ត្រូវបង្ហាញសលាកប័ត្រឯកត្តជន និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត ឆាយ៉ា មុនពេលចូលបន្ទប់ប្រឡង
.ទូរស័ព្ទ នាឡិកា គ្រឿងអេឡិចត្រូនិក ឯកសារ និងសំភារៈផ្សេងៗ ខុសពីការផ្តល់ជូនដោយ គណៈកម្មការ រៀបចំការប្រឡង មិនត្រូវបានអនុញ្ញាតឱ្យយកចូលក្នុងមណ្ឌលប្រឡងឡើយ!
ព័ត៌មានផ្សេងៗអាចទាក់ទងនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ។
បញ្ជីរាយនាម និងបទបញ្ញត្តិទូទៅ មានជូនភ្ជាប់ខាងក្រោម៕
ដោយ ៖ សិលា