ព័ត៌មានទាន់ហេតុការណ៍៖

ការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Fake Link ក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អង្គភាព  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ បានចេញ សេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា : នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Fake Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។

អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

ដោយ : សិលា


ចែករំលែក៖