ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូន លោក HUANG JI អភិបាលក្រុមហ៊ុន ហ័ងជី អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក មេត្តាទៅបង់ពន្ធជូនរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអភិបាលក្រុមហ៊ុន ហ័ងជី អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក (HUANGJI INTERNATIONAL TRADING CO., LTD.) លេខអត្តសញ្ញាណកម្ម សារពើពន្ធ៖ KO06-902103586 ចុះបញ្ជីនៅសាខាពន្ធដារខណ្ឌដង្កោឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ច របស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញក្រុមហ៊ុនមក ដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #១៩២ ផ្លូវ ១១ ភូមិ ក្រាំងស្វាយ សង្កាត់ ព្រែក កំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធ តាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអភិបាលមកសាលាជាតិពន្ធដារ បន្ទប់លេខ៧០៧ ជាន់ទី៧ ទូរស័ព្ទទំនាក់ទំនង ១២៧៧ រួចចុច ៧៧៨៧ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអភិបាលត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោកអភិបាលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ៕

ដោយ ៖ សហការី


ចែករំលែក៖