ព័ត៌មានទាន់ហេតុការណ៍៖

ចេតនារបស់លោកខាងលិចចង់ឱ្យពលរដ្ឋរុស្ស៊ីកាប់សម្លាប់គ្នាឯង មិនទទួលបានជោគជ័យឡើយ

ចែករំលែក៖

លោកខាងលិចឆ្លៀតឱកាសញុះញង់ឱ្យពលរដ្ឋរុស្ស៊ីកាប់សម្លាប់គ្នាទៅវិញទៅមកដើម្បីលោកខាងលិចទទួលបានផលប្រយោជន៍នយោបាយ ក្នុងពេលដែលរុស្ស៊ីកំពុងតែប្រឈមមុខតានតឹងជាមួយបណ្តាប្រទេសលោកខាងលិច។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់អ៊ុយក្រែននិងលោកខាងលិចថាចង់ឃើញប្រជាជនរុស្ស៉ីកាប់សម្លាប់គ្នាទៅវិញទៅមកក្នុងអំឡុងការបះបោរមិនបានសម្រេចរបស់ទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅក្នុងសុន្ទរកថាជាលើកដំបូងទៅកាន់ប្រជាជនរុស្ស៉ី ចាប់តាំងពីការបះបោរត្រូវបានបញ្ឈប់ លោកពូទីន បាននិយាយថា លោកបានចេញបញ្ជាឱ្យបញ្ចៀសការបង្ហូរឈាមនិងលើកលែងទោសដល់ទាហានស៊ីឈ្នួល Wagner រួមទាំងមេរបស់ពួកគេ គឺលោក ព្រីហ្គោហ្ស៉ីន។ លោក ពូទីន បានបន្ថែមដូច្នេះថា «សត្រូវរបស់រុស្ស៉ី មានទាំងពួកណាហ្ស៉ីនៅកៀវ និងចៅហ្វាយលោកខាងលិចរបស់ពួកគេ រួមទាំងជនក្បត់ជាតិសុទ្ធតែចង់ឃើញបងប្អូនរួមឈាមរបស់យើងកាប់សម្លាប់គ្នា។ ពួកគេចង់ឱ្យទាហានរុស្ស៉ីសម្លាប់គ្នាទៅវិញទៅមក»។
តាមលោក ពូទីន ទាហានស៊ីឈ្នួល Wagner មានជម្រើសថាតើពួកគេចង់ចូលរួមជាមួយកងទ័ព
រុស្ស៉ី ឬក៏ត្រឡប់ទៅស្រុកកំណើតវិញ ឬក៏អាចចាកចេញទៅកាន់ប្រទេសបេឡារុស៕ ដោយ៖ ធីរីណា

រូប​ថត​៖ Tass


ចែករំលែក៖