ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើកបរម៉ូតូមិនប្រុងប្រយ័ត្តទៅបុកអ្នកថ្មើរជើងបណ្ដាលឱ្យរងរបួសធ្ងន់ទាំងសងខាងចូលមន្ទីរពេទ្យ

ចែករំលែក៖

    ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍(ម៉ូតូបុកអ្នកថ្មើរជើង) ចំនួន០១លើក ស្ថិតនៅចំណុចភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

    មន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបានបន្តថា÷ ករណីនេះបណ្តាលឱ្យបុរសស្ត្រីរងរបួសធ្ងន់ ចំនួន០២នាក់ និងខូចខាតម៉ូតូ (កម្រិតស្រាល)។  បុរសស្ត្រីរងគ្រោះទាំង២នាក់មានឈ្មោះដូចខាងក្រោម÷

ទី១ -ជនរងគ្រោះឈ្មោះ អ៊ុយ មើ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកថ្មើរជើង (រងរបួសធ្ងន់) ។

ទី២-ជនបង្កឈ្មោះ នៅ កេង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ ទឹកប្រាក់លាយក្រហម ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ សៀមរាប1F-8469(រងរបួសធ្ងន់) ។

    នគរបាលជំនាញស្រុកបានបន្តទៀតថា÷ មូលហេតុខាងលើនេះបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវថ្នល់(ក្រួស) ទើបបណ្តាលឱ្យមានគ្រោះថ្នាក់តែម្ដង។

    បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពភ្នំព្រាល។

ចំណែកវត្ថុតាងត្រូវបានដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ រង់ចាំដោះស្រាយនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖