ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ កែវ ពង្ស គាត់ក៏ត្រូវចាត់ទុកថាជាប្រតិបត្តិករម្នាក់ នៃនយោបាយឈ្នះឈ្នះ ជាមួយ សម្តេចតេជោ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ កែវ ពង្ស រដ្ឋលេខាធិការក្រសួងការពារជាតិ និងចាត់ទុកថាជាប្រតិបត្តិករម្នាក់ នៃនយោបាយឈ្នះឈ្នះ បានជម្រាបសម្តេចថា អត់មានវត្តមាននៅថ្ងៃទី២០ ខែមិថុនា ក្នុងពិធីប្រារព្ធខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ព្រោះតែអត់មានសំបុត្រអញ្ជើញ! 

សម្តេចតេជោ បានឆ្លៀតឆ្លើយឆ្លងជាមួយ នាយឧត្តមសេនីយ៍ កែវ ពង្ស ក្នុងឱកាសជួបជាមួយកម្មករកម្មការិនីនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ។ 

សម្តេចតេជោ ហ៊ុនសែន ពិតជាយកចិត្តទុកដាក់ ដល់មេទ័ព គ្រប់រូប ដែលបានលះលង់ គ្រប់បែបយ៉ាង ជាមួយសម្តេច ដើម្បីប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា : នាយឧត្តមសេនីយ៍ កែវ ពង្ស រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាអតីតមេទ័ពខ្មែរក្រហមខ្លាំងម្នាក់ប្រចាំនៅតំបន់ឱរ៉ាល់ ។ 

លោកធ្លាប់បានបញ្ជាក់ថា ពេលវៃគ្នាជាមួយកម្លាំងរដ្ឋាភិបាល លោករងរបួស១១លើក និងត្រូវចំ១៨កន្លែងលើរាងកាយ! 

កាលវៃគ្នា លោកជំនាញខាងប្រើគ្រាប់បែក ហើយពេលណាមួយនោះ ទាហានរដ្ឋាភិបាលបានបាញ់ស្រោច តែបាញ់លោកមិនត្រូវ និងបេមិនផ្ទុះទៀត រហូតគេនិយាយតៗគ្នាថា កែវ ពង្ស បាញ់មិនត្រូវទេ តែលោកថាលោកមិនចេះមន្តអាគមន៍នោះឡើយ ។ 

សូមរម្លឹកថា : កម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាម ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពទឺកដីទាំងស្រុង បន្ទាប់ពីការបែកបាក់យ៉ាងតិច ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រកម្ពុជា។

នយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ តាមរយៈនយោបាយឈ្នះ-ឈ្នះនេះហើយនាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ ការរីកចម្រើន និងភាពរីករាយ អរគុណសន្តិភាព ដែលមានតម្លៃ មិនអាចកាត់ថ្លៃបាន ចំពោះប្រជាពលរដ្ឋ បានរស់នៅសុខសាន្ត ក្រោមដំបូល សន្តិភាព នេះ ៕ 

ដោយ ៖ សហការី


ចែករំលែក៖