ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួច (ម៉ូតូ)

ចែករំលែក៖

ខេត្តកណ្តាល៖ យោងតាមប្រភពពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានប្រាប់អង្គភាពយើងនៅរសៀលថ្ងៃ២៧ខែមិថុនាឆ្នាំ២០២៣នេះថា,កំលាំងជំនាញរបស់លោកបង្ក្រាបក្រុមជនសង្ស័យ២នាក់ករណីករណីលួច (ម៉ូតូ)។

លោកអធិការស្រុកបានឲ្យដឹងថាករណីបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ០០ នាទីទៀបភ្លឺ។

លោកអធិការបន្តថា ជនសង្ស័យទាំង៣នាក់មាន ៖

១-ឈ្មោះ កែវ ភារុន ហៅពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មេក្លោងអ្នកលក់ម៉ូតូ ឃាត់ខ្លួន) ធ្លាប់ជាប់មណ្ឌលបន្សាបសារធាតុញៀន៣ខែ។

២-ឈ្មោះ តូ តួ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាព ឃាត់ខ្លួន) ធ្លាប់ពន្ធនាគារខេត្តបាត់ដំបង ចំនួន០៣លើ ករណីហិង្សាដោយចេតនា ជាប់រយៈពេល២ខែ ករណីអំពើលួចម៉ូតូ ជាប់រយៈពេល២ឆ្នាំ និងជាប់ពន្ធនាគារព្រៃស ករណីជួញដូរដោយខុសច្បាប់សារធាតុញៀន រយៈពេល២ឆ្នាំ ។

៣-ឈ្មោះ កែវ ភារៈ ហៅណាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អ្នកធ្វើសកម្មភាព គេចខ្លួន)។ 

ដោយចាប់យកមកវត្ថុតាងមាន ៖

១-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំ២០២០ លេខតួនឹងលេខម៉ាស៊ីន៨១៦៧៤០១ ពាក់ ផ្លាកលេខ កណ្ដាល 1AF-7358 (របស់ជនរងគ្រោះ យកបានមកវិញ)។

២-ម៉ូតូម៉ាកZOOMER X ពណ៌ខ្មៅ លេខម៉ាស៊ីន៥១០២៧១២ ពាក់ផ្លាកលេខកណ្ដាល 1AQ-3588 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។

៣-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ បិតតែមឆ្នាំ២០១៩ លេខតួនឹងលេខម៉ាស៊ីន៨២៨២៩៧១ ពាក់ផ្លាក់ លេខ ភ្នំពេញ 1DF-4050 ។

៤-ម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ បិតតែមឆ្នាំ២០១៥ លេខតួនឹងលេខម៉ាស៊ីន៨៥៨១១០៨ ពាក់ផ្លាក់ លេខ កណ្ដាល 1Z-1534 ។

៥-ដែកកាងជើងកន្ត្រក់ម៉ូតូខាងមុខ ០៤ ដែកចង្អើម៉ូតូកណ្ដាល០៤ ដែកកាងម៉ាស៊ីនម៉ូតូ០៥ ដែកចង្កឹះលេខម៉ូតូ០១ ក្បាំងក្បាលម៉ូតូម៉ាកសង់០២ ផ្លាកកម៉ូតូសង់០១ កញ្ចក់មើលក្រោយ០២គូ ស៊ីផ្លេ០៣ ដុំសោរ ម៉ូតូ០២ ក្បាំងម៉ូតូ០៣បំណែក កង់ម៉ូតូចំនួន០២ ពោះវៀនម៉ូតូ០២ ក្បាំងបំពុងស៊ីមាំងម៉ូតូ០២ កូនសោរម៉ូតូ ០៤ ដែកកាប់០៣ កន្ត្រៃ០៤ ឧបករណ៍កូនសោរសម្រាប់ដោះគ្រឿងមួយចំនួន។

៦-អាវុធកែច្នៃដាវចំនួន០១ និងមួកសុវត្ថិភាពចំនួន០២(ពណ៌ស០១ ពណ៌ខ្មៅ០១)។

៧-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកOPPO ពណ៌ខៀវចំនួន០១ ម៉ាកIphone 6 ពណ៌ទឹកប្រាក់០១ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថាសម្ភារៈបាត់បង់៖ -ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ឆ្នាំ២០២០ លេខតួនឹងលេខម៉ាស៊ីន ៨១៦៧៤០១ ពាក់ ផ្លាកលេខ កណ្ដាល 1AF-7358 (របស់ជនរងគ្រោះ យកបានមកវិញ)។

លោកអធិការស្រុកអង្គស្នួលបានបន្តឲ្យដឹងទៀតថា យោងតាមការបំភ្លឺរបស់ជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងបានរៀបរាប់ប្រាប់ថា,នៅមុនពេលកើតហេតុជនរងគ្រោះបានបើកទ្វារផ្ទះដើម្បីឆុងកាហ្វេលក់ ហើយបានបណ្ដើរម៉ូតូរបស់ ខ្លួនទុកខាងមុខផ្ទះ ដោយទុកកូនសោរជាប់ម៉ូតូ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែឃើញមានជនសង្ស័យ ចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកZOOMERX ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល1AQ-3588 មកឈប់ខាង មុខផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យម្នាក់បានដើរចូលផ្ទះជនរងគ្រោះដើម្បីទិញមី  ចំណែកជន រងគ្រោះបានទៅយកមីឲ្យ ស្រាប់តែជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះចេញ ហើយនាំគ្នាជិះគេចខ្លួន ទៅទិសខាងជើងបាត់ទៅ ។ បន្ទាប់មកដោយម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រព័ន្ធGPS ទើបរាយការណ៍ទៅ កម្លាំងប៉ុស្ដិ៍នគរបាលឆក់ឈើនាង ហើយឆែកតាមប្រព័ន្ធGPS ដើម្បីដេញតាមពីក្រោយរហូតឃើញទីតាំង របស់ជនសង្ស័យ បន្ទាប់មកទើបកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងកម្លាំងផ្នែកជំនាញស្រុក បានសហការជាមួយ កម្លាំងប៉ុស្ដិ៍កាកាបទី១ និងកម្លាំងផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាម នីតិវិធីច្បាប់។

ជនរងគ្រោះមានឈ្មោះ សោម សុណា ភេទស្រី  អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។  

ជនសង្ស័យឈ្មោះ តូ តួ បានឆ្លើយសារភាពថាខ្លួននិងឈ្មោះ កែវ ភារៈ បានបបួលគ្នាជិះម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ លេខម៉ាស៊ីន៥១០២៧១២ ពាក់ផ្លាកលេខកណ្ដាល 1AQ-3588 ចេញធ្វើសកម្មភាព ដើរលួចម៉ូតូរបស់គេ បន្ទាប់ពីលួចបានហើយខ្លួននិងបក្ខពួកបានយកម៉ូតូទៅឲ្យឈ្មោះ កែវ ភារុន ជាបងប្រុស របស់ឈ្មោះ កែវ ភារៈ ជាអ្នកលក់ ពេលបានលុយចែកគ្នា និងទិញថ្នាំញៀនប្រើប្រាស់រួមគ្នា។

ចំណែកជនសង្ស៏យឈ្មោះ កែវ ភារុន បានសារភាពថាខ្លួនពិតជាទទួលយកម៉ូតូដែលបក្ខពួករបស់ខ្លួនធ្វើ សកម្មភាពលួចគេបានមក ហើយយកទៅផ្សព្វផ្សាយលក់ ពេលបានលុយចែកគ្នាចាយ។

-ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖