ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញ​ បើកគេចពីម៉ូតូ​ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀច០២កង់​ ធ្វេីឱ្យរថយន្តរងការខូចខាត​

ចែករំលែក៖

    ភ្នំពេញ​  ៖​ បុរសម្នាក់បានបេីករថយន្តដឹកទំនិញ​មួយគ្រឿង​ ក្នុងល្បឿនលឿន​ ហេីយស្រាប់តែគេចពីម៉ូតូ​មួយគ្រឿងទៀត​ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់០២កង់​ និងបណ្ដាលឱ្យរថយន្តបង្ករងការខូចខាតថ្ពាល់មួយចំហៀង​ ។               

    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា​ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ 

    តាមសម្ដីបុរសម្នាក់ជាតៃកុងរថយន្តបង្កម៉ាក​ ហុីយ៉ាន់ដាយ​ ប្រភេទរថយន្តឃ្លុបដឹកទំនិញ​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 3B-6656 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះវ៉ាកាត់ពីមុខ​ ធ្វេីឱ្យរូបគាត់ទាញចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់ចំនួន០២កង់​ និងធ្វេីឱ្យរថយន្តរងការខូចខាតថ្ពាល់ចំហៀងខាងឆ្វែងជាខ្លាំង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ​ ។ 

    ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ នឹងបានទាក់ទងទៅសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖