ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ ប្រព័ន្ធ Telegram របស់សម្តេចថា : តាមរយៈបណ្តាញtelegram មានអ្នកភ្ជាប់ជាង ៨៥មុឺននាក់ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា : បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថាបណ្តាញtelegram មានប្រសិទ្ធភាព ខ្ពស់ជាងប្រៀបធៀបជាមួយFacebook ។
សម្តេចតេជោ បានបញ្ជាក់ថា : ដូចនេះចាប់ពីពេលនេះទៅខ្ញុំផ្សាយចេញ នូវព័ត៌មានរាប់ទាំងការផ្សាយផ្ទាល់តែតាមបណ្តាញtelegram ប៉ុណ្ណោះដែលពេល នេះមានជាង៨៥មុឺននាក់បានភ្ជាប់រួចហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា : ការធ្វើដូចនេះងាយស្រួលដល់ខ្ញុំធ្វើទំនាក់ទំនងជាមួយប្រជាជននៅពេលខ្ញុំធ្វើដំណើរទៅប្រទេសមួយចំនួនដែលប្រទេសនោះមិនអនុញ្ញាតឲ្យប្រើFacebook ។
សម្តេចតេជោបន្តថា : ខ្ញុំរក្សាFacebook របស់ខ្ញុំតែខ្ញុំផ្អាកប្រើដើម្បីឲ្យអ្នកធ្លាប់ទទួលព័ត៌មានពីខ្ញុំមកទទួលព័ត៌មានពីខ្ញុំតាមtelegram, YouTube,instagram,។
សម្តេចបន្តថា : ខ្ញុំកំពុងឲ្យបង្កើតTik tokមួយដើម្បីខ្ញុំលេងកម្សាន្តជាមួយយុវជន។
សម្តេចតេជោ ហ៊ុន សែន សូមបងប្អូនដែលចង់បានព័ត៌មានពីខ្ញុំសូមភ្ជាប់ Telegram ដូចជូនភ្ជាប់ជាមួយស្រាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា : បងប្អូន កាន់តែងាយស្រួល និង ទទួលបានព័ត៌មានកាន់តែលឿន ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការ subscribe channel telegram ផ្លូវការរបស់សម្ដេច ដោយគ្រាន់តែ Scan QR Code ឬចុចលីង https://t.me/spmhunsen ឬ ចុចចូលទៅតាមបណ្តាញតភ្ជាប់សង្គមផ្សេងៗខាងក្រោម៖
Connect with Cambodian Prime Minister :
🌐Website
🌐YouTube
🌐TELEGRAM ៕
ដោយ : សុខ ខេមរា