ព័ត៌មានទាន់ហេតុការណ៍៖

យេីងចូលរួមទប់ស្កាត់ការបំពុលព័ត៌មានមិនពិត/ព័ត៌មានក្លែងក្លាយ​ (fake news) ទាំងអស់គ្នា​!

ចែករំលែក៖

ភ្នំពេញ ៖ យេីងចូលរួមទប់ស្កាត់ការបំពុលព័ត៌មានមិនពិត/ព័ត៌មានក្លែងក្លាយ​ (fake news) ទាំងអស់គ្នា​! នេះជាលើកឡើង របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកថា : “ ព្រមានចំពោះព័ត៌មានក្លែងក្លាយ ។ 

លោករដ្ឋលេខាធិការថ្លែងថា : តាមFacebook ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើកជាមួយយន្តហោះពាណិជ្ជកម្ម  ការពិតគឺមិនមានយន្តហោះដែលគ្មានមនុស្សបេីក​(Drone) ហោះចូលលេីដែនអាកាសកម្ពុជាទេ-​ ប្រសាសន៍ណែនាំសម្តេចតេជោ” ។ 

លោកបន្តថា ; ជាការរំឮកក្នុងបំណងល្អ…មិនមែនជាការផ្សាយកំប្លែងលេងសេីចទេ​  ព្រោះការផ្សព្វផ្សាយព័ត៍មានបំភ័យមិនពិត​(Fake news) ក្នុងចេតនាមិនល្អដែលធ្វេីអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គមប្រទេសជាតិគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ធ្ងន់ធ្ងរ។ 

យេីងចូលរួមទប់ស្កាត់ការបំពុលព័ត៌មានមិនពិត/ព័ត៍មានក្លែងក្លាយ​ (fake news) ទាំងអស់គ្នា​! ៕

ដោយ ៖ សិលា


ចែករំលែក៖