ព័ត៌មានទាន់ហេតុការណ៍៖

Burnley ទិញបានអ្នកចាំទី Vigouroux ពីក្លិបលំដាប់ទី៣ Orient

ចែករំលែក៖

ក្លិប Burnley បានចុះហត្ថលេខាទិញយកអ្នកចាំទី Lawrence Vigourouxលើការផ្ទេរដោយមិនមានតម្លៃខ្លួនពីក្រុមលំដាប់ទីLeyton Orient ក្នុងកិច្ចសន្យារយៈពេលឆ្នាំ នេះបើយោងតាមការប្រកាសរបស់ក្លិបដែលទើបនឹងឡើងថ្មីទៅកាន់ក្របខ័ណ្ឌ Premier League

Vigouroux វ័យ២៩ឆ្នាំគឺជាជម្រើសដំបូងរបស់ក្លិប Orient ក្នុងរយៈពេលរដូវកាលចុងក្រោយនេះ ហើយជាផ្នែកសំខាន់នៃការធ្វើឲ្យក្លិបឡើងមកកាន់ក្របខ័ណ្ឌ League 2 ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចបំផុត៣៤គ្រាប់

អ្នកចាត់ការទូទៅលោក Vincent Kompany បាននិយាយថា យើងកំពុងទន្ទឹងរង់ចាំ Lawrence Vigouroux ជាផ្នែកមួយនៃអ្វីដែលយើងកំពុងសាងសង់នៅទីនេះនៅ Burnley គាត់បានឆ្លងកាត់សាលាបាល់ទាត់កំពូលៗ ដើម្បីក្លាយជាកីឡាករដែលគាត់មាននាពេលបច្ចុប្បន្ននេះ ជាមួយនឹងទម្រង់ដ៏លេចធ្លោក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់គឺជាអ្នកចាំទីដ៏ប៉ិនប្រសប់ ជាមួយនឹងបុគ្គលិកលក្ខណៈដ៏ល្អ ហើយជាមនុស្សម្នាក់ដែលយើងនឹងរីករាយក្នុងការធ្វើការជាមួយ”។

ក្រុមដែលឡើងពី Championship មកកាន់ Premier League មួយនេះបានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអៀរឡង់ Dara O’Shea ពីក្រុមលំដាប់ទី West Bromwich Albion កាលពីថ្ងៃសុក្រក្នុងគោលបំណងជំរុញក្រុមរបស់ពួកគេសម្រាប់ការវិលត្រឡប់មកកាន់លីកកំពូលអង់គ្លេសរបស់ខ្លួន

Vigouroux បានប្រាប់គេហទំព័រក្លិប Burnley ដែរថា “វាពិតជាអស្ចារ្យណាស់ក្នុងការមកទីនេះ។ កន្លែងហ្វឹកហាត់មិនគួរឱ្យជឿដើម្បីក្លាយជាផ្នែកមួយ ហើយខ្ញុំពិតជាសប្បាយចិត្ត”

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖