ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ដល់អ្នកបង្កើត tik tok ដាក់ឈ្មោះ សម្តេច ដែលមានអ្នកចូលរួម ជាង 30 ម៉ឺននាក់ ហើយនិងអ្នកចូលចិត្ត ជាង 4 លាននាក់ មកចូលរួមការងារ ជាជំនួយការឱ្យសម្តេចលើ បណ្ដាញឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចេញសារអំពាវនាវមួយជាបន្ទាន់ ក្នុងនោះសម្ដេចមានប្រសាសន៍ថា : បងប្អូនជនរួមជាតិជាទីស្រឡាញ់  ! ខ្ញុំទើបនឹងបង្កើតគណនី tik tok នៅយប់មិញនេះ , ហើយក៏ទើបមានអ្នកមកចូលរួម ចំនួនជាង ១មុឺន នាក់ ក្នុងពេលជាមួយគ្នា ខ្ញុំបានពិនិត្យឃើញ មានអ្នកប្រើឈ្មោះរបស់ខ្ញុំ បង្កើតនៅ tik tok ដែលមានអ្នកចូលរួម ជាង 30 ម៉ឺននាក់ ហើយនិងអ្នកចូលចិត្ត ជាង 4 លាននាក់ ។ សម្ដេចបានបន្តថា, ខ្ញុំសូមអំពាវនាវអ្នកដែលបាន ប្រើឈ្មោះខ្ញុំដើម្បីបង្កើត នូវ tik tok កន្លងទៅនេះ ខ្ញុំគិតថាអ្នកដែលបានបង្កើតនេះ គ្មានចេតនាអាក្រក់ណាមួយ ចំពោះខ្ញុំទេ ដោយសារការបង្ហោះទាំងនោះ វាទាក់ទិនទៅនឹងសកម្មភាពរបស់ខ្ញុំ។ សម្ដេចបានថ្លែងទៀតថា, ខ្ញុំចង់បាននូវ គណៈនីនេះ យកមកប្រើប្រាស់បន្ត តាមរយៈចំនួនដែលបានមកចូលរួម និងចំនួនដែលចូលចិត្ត ហើយបន្តសកម្មភាពនេះតទៅទៀត។ 

សម្ដេចមានប្រសាសន៍លើកឡើងថា, ដូច្នេះខ្ញុំចង់ឲ្យអ្នកដែលបាន ធ្វើកិច្ចការងារនេះ ចេញមុខមក ហើយធ្វើទំនាក់ទំនង ជាមួយនឹងជំនួយការរបស់ខ្ញុំ ដែលជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ដួងតារា ។ ខ្ញុំសូមជម្រាបថា, ខ្ញុំមិនគ្រាន់តែ មិនស្ដីបន្ទោសទេ តែខ្ញុំសូមកោតសរសើរ ហើយខ្ញុំនឹងផ្ដល់ការងារជា ជំនួយការរបស់ខ្ញុំ ដើម្បីជួយគ្រប់គ្រងទៅលើបញ្ហា បណ្ដាញឌីជីថល  បណ្ដាញសង្គមឌីជីថល មួយនេះថែមទៀត។ សម្ដេចបានបន្តថា, ដូច្នេះបើសិនឮការអំពាវនាវនេះហើយ សូមអ្នកដែលបានបង្កើត គណនី tik tok របស់ខ្ញុំនេះ ចេញមកដើម្បីចូលរួមជាមួយគ្នា ហើយខ្ញុំអាចបញ្ឈប់ ! នូវអាខោន tik tok ថ្មីរបស់ខ្ញុំ និងបន្តប្រើប្រាស់ អាខោន tik tok ចាស់ ដែលមានឈ្មោះខ្ញុំ ដោយសារតែមានឈ្មោះខ្ញុំនោះហើយ ទើបមានចំនួនអ្នកមកចូលរួម អ្នកចូលចិត្តចំនួនច្រើន ! ដូច្នេះខ្ញុំចង់យកមូលដ្ឋាននេះដើម្បី ចេញដំណើរ ជាបន្តទៀត ដោយសារតែបានបង្ហោះនូវរូបភាពរបស់ខ្ញុំ តាំងពីដើមរហូតមកដល់ពេលនេះ គឺមានចំនួនច្រើនណាស់ហើយ យើងអាចចាប់ផ្ដើមថ្មីបាន ក៏ប៉ុន្តែ យើងស្ដាយនូវអ្វីដែលជាសកម្មភាពរបស់យើង ត្រូវបានបង្ហោះ ហើយមានចរិកមិន បំផ្លាញខ្ញុំនោះឡើយ។ ខ្ញុំសូមអរគុណចំពោះ អ្នកដែលបានយកឈ្មោះខ្ញុំទៅបង្កើត ហើយសុំចេញមក ទទួលយកការងារ ជាជំនួយការរបស់ខ្ញុំ ដើម្បីបន្តគ្រប់គ្រង ជួយគ្រប់គ្រងទៅលើគណនី មួយនេះ ហើយយើងអាចរៀបចំជាមួយគ្នា ទៅលើដំណើរការទៅមុខ សូមទាក់ទងទៅឯកឧត្តម ដួងតារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាអ្នកគ្រប់គ្រង ប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់ខ្ញុំ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖