ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី១ បើកយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត គណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ មានសមាជិក សមាជិកា រាជធានីខេត្ត គាំទ្រច្រើន ភ្លូកទឹក ភ្លូកដី

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី១ ជាថ្ងៃដំបូង បើកយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៣ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា តាមបណ្ដារាជធានីខេត្ត មានចំនួនច្រើនលើសលប់ ក្នុងការគាំទ្រ ពេញចិត្ត ស្រឡាញ់ពេញបេះដូង ចំពោះគណបក្ស ដែលមានគុណសម្បត្តិជាតិ មាតុភូមិ និងប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស ក្រៅប្រទេសជាដើម។ 

សំឡេងបានឮរំពង ! គាំទ្រ ដោយពាក្យថា : ជយោ គណបក្សប្រជាជនកម្ពុជា ! នាំមកនូវ សន្តិភាព ការអភិវឌ្ឍន៍ លេខរៀងទី ១៨, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា , បោះឆ្នោតឲ្យខ្លួនឯង ! ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍជឿនលឿន សុខសន្តិភាព ។ 

សូមបញ្ជាក់ថា  : ថ្ងៃនេះគឺជាថ្ងៃជោគ ថ្ងៃជ័យនៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧។

កាលពីព្រឹកមិញ (ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣) ជាថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាដំបូង គឺនៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន  សែន ប្រធាន គណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីអបអរសាទរខួបលើកទី៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានិងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតដែលមានប្រជាពលរដ្ឋខ្មែរចូលរួមប្រមាណជាង៧ម៉ឺននាក់។

ប្រជាជនលើកឡើងគ្រប់គ្នា យើងខ្ញុំមានជំនឿមុតមាំលើការដឹកនាំរបស់សម្តេចតេជោដែលទទួលបានការគោរពស្រឡាញ់ គាំទ្រ និងជំនឿទុកចិត្តដ៏ជ្រាលជ្រៅពីបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរួមទាំងអតីតអ្នកធ្លាប់គាំទ្រគណបក្សប្រឆាំងពីមុនមកផងដែរ។

ពួកគាត់សម្រេចចិត្តដោយគ្មានការងាករេ គឺនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងខ្ញុំបោះឆ្នោតជូនសម្តេចនិងគណបក្សប្រជាជនទាំងអស់គ្នា!

អរគុណសន្តិភាព ៕

ដោយ ៖ សិលា


ចែករំលែក៖