ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ ដឹកនាំ​ក្រុម​ទី​១​ វេន​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន​នៃ​.​គ​.​ស​.​អ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

ចែករំលែក៖

  ​​ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោកនាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គ​.​ស​.​អ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ១៤​កើត​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២៣​ បាន​ដឹកនាំ​ក្រុម​ទី​១​ វេន​ប្រចាំ​បញ្ជា​របស់​លេខាធិការដ្ឋាន​ នៃ​.​គ​.​ស​.​អ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​បញ្ជាក់​នៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​ ស្តី​ពី​ការ​ចាត់តាំង​ក្រុម​ប្រចាំ​បញ្ជា​របស់​លេខាធិកា​រដ្ឋា​ន​ គ​.​ស​.​អ​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ថា​ ក្រុម​ប្រចាំ​បញ្ជា​មាន​តួនាទី​ជា​សេនាធិការដ្ឋាន​ នៃ​គ​.​ស​.​អ​ និង​មាន​ភារកិច្ច​ដូច​ខាងក្រោម​ ៖​ 

-​ជួយ​ដល់​លេខាធិការដ្ឋាន​នៃ​គ​.​ស​.​អ​ ក្នុង​ការ​តាមដាន​ការ​អនុវត្ត​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ពាក់ព័ន្ធ​ដល់​ការ​បោះ​ឆ្នោត​ ការ​អនុវត្ត​បទបញ្ជា​ និង​នីតិវិធី​របស់​ គ​.​ជ​.​ប​ ទាំង​មុន​ ក្នុង​ និង​ក្រោយ​ការ​បោះ​ឆ្នោត​។

-​ប្រមូល​ព័ត៌មាន​ និង​របាយការណ៍​ពី​បណ្តា​ក្រសួង​ ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​ និង​ពី​យន្តការ​រចនាសម្ព័ន្ធ​ សន្តិសុខ​បោះ​ឆ្នោត​គ្រប់​ថ្នាក់​ ជុំវិញ​ស្ថាន​ការ​ណ័ស​ន្តិ​សុខ​បោះ​ឆ្នោត​ និង​កិ​ច​ច្ច​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​ស​វត្ថិ​ភាព​ទូទៅ​ ដើម្បី​រាយការណ៍​ជូន​ប្រធាន​លេខាធិការដ្ឋាន​នៃ​ គ​.​ស​អ​ សុំ​ការ​ចង្អុល​ដឹកនាំ​បន្ត​។​

-​តាមដាន​ ក្តាប់​ព័ត៌មាន​ និង​សភាពការណ៍​នានា​ ដែល​បាន​កើតឡើង​នៅ​តាម​បណ្តា​រាជធានី​ ខេត្ត​ទាំង​មុន​ ក្នុង​ និង​ក្រោយ​ការ​បោះ​ឆ្នោត​ ធ្វើការ​វិភាគ​ វាយតម្លៃ​ រាយការណ៍​ដោះស្រាយ​បាន​ទាន់​ពេលវេលា​។​

-​ធ្វើ​របាយការណ៍​រៀងរាល់ថ្ងៃ​ អំពី​ស្ថានការណ៍​សន្តិសុខ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ ជូន​ប្រធាន​លេខាធិការដ្ឋាន​នៃ​គ​.​ស​.​អ​ ដើម្បី​រាយការណ៍​ជូន​ប្រធាន​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​។​

-​ក្រុម​ប្រចាំ​បញ្ជា​នេះ​ ត្រូវ​បំពេញភារកិច្ច​ប្រចាំការ​ប្តូរ​វេន​វិល​ជុំ​ ចាប់ពី​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២៣​ រហូត​ដល់​ចប់​បេសកកម្ម​ និង​ត្រូវ​បំពេញភារកិច្ច​ផ្សេងៗ​ទៀត​ តាម​ការ​ប្រគល់​ជូន​របស់​ប្រធាន​លេខាធិការដ្ឋាន​ នៃ​គ​.​ស​.​អ​។ 

សូមជម្រាបជូនថា​ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានចេញសេចក្តីសម្រេចស្តីពី ការចាត់តាំងក្រុមប្រចាំបញ្ជា របស់លេខាធិការដ្ឋាន គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

ដោយ​៖ សហការី​


ចែករំលែក៖