ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកនូវចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម : 

១- ការពពាយនាយលក់ប្រាក់កាក់១អ៊ឺរ៉ូរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = គឺជាល្បិចបោកប្រាស់ថ្មីដើម្បីរកលុយដាក់ហោប៉ៅបុគ្គលនេះ?

២-  ជនឯកោអនាថាដែលអស់ផ្លូវដើរ = តែងប្រើល្បិចបោកនិងបង្កើតល្បិចថ្មីៗដើម្បីបោកផុតពីល្បិចមួយដល់ល្បិចមួយទៀតមិនចេះចប់។

៣- ជនណាដែលនៅតែចាញ់បោក = គឺល្ងង់?

៤- ការប្រើល្បិចបោកលុយកាក់ជាថ្មី = បញ្ជាក់ថាទណ្ឌិតមេឧទ្ទាមអស់លុយចាយហើយ ហើយលែងមានកាបរិច្ចាកពីសកម្មជនខ្លួនទៀតហើយ។

៥- អំពើបាតុកម្មហឹង្សាតែងនាំដល់ការបំផ្លឹចបំផ្លាញទ្រព្យសម្បត្តិសាធារណនិងឯកជន = ទើបរាជរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យមាន ដូចនៅបារាំងបាតុកម្មហឹង្សានាំដល់ការចាប់ខ្លួនរាប់រយនាក់ដោយសារចេញលួចឥវ៉ាន់តាមហាង។

៦- អ្នកដែលនិយាយថាប្រមុខដឹកនាំកម្ពុជាអសីលធម៌នយោបាយ = គឺពួកវានឹងហើយដែលអសីលធម៌នយោបាយនោះ។

៧- ការប្រើបណ្តាញពត៌មានសង្គមនានា = គឺជាសិទ្ធិសេរីភាព គេចង់ប្រើមួយណាក៏បានឬមិនប្រើក៏បាន?

៨- អ្នកនាំពាក្យរវស់ក្រុមហ៊ុនមេតាបញ្ជាក់ថាក្រុមហ៊ុនមិនបានលុបចោលហ្វេសប៊ុកមិនឲ្យសម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់ទេ = គឺសម្តេចឈប់ប្រើដោយខ្លួនឯង។ ដូច្នេះព័ត៌មានដែលវិទ្យុអាស៊ីសេរីផ្សាយគឺជាការប្រឌិត?

៩- បើអាស៊ីសេរីផ្សាយមិនពិត = ហ្វេសប៊ុកគួរតែលុបហ្វេសប៊ុកកុំឲ្យវាប្រើប្រាស់ទើបសម?

១០- ដល់មែនទែនទៅគឺអាអ្នកដែលស្រែកចង្អុលគេជាចោរ = គឺជាចោរនឹងហើយ ជាចោរពិតៗ? ៕

ដោយ ៖ សហការី


ចែករំលែក៖