ក្លិប Al-Hilal របស់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីត បានតែងតាំងបុរសសញ្ជាតិព័រទុយហ្គាល់លោក Jorge Jesus ជាគ្រូបង្វឹករបស់ពួកគេឡើងវិញក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ។ នេះបើតាមក្លិបនៅ Saudi Pro League មួយនេះបានប្រកាសកាលពីថ្ងៃអាទិត្យ។
អតីតអ្នកចាត់ការ Benfica លោក Jesus ដែលបានមកដល់ទីក្រុង Riyadh ពីទីក្រុង Fenerbahce របស់ប្រទេសទួរគី ពីមុនបានគ្រប់គ្រងក្រុម Al-Hilal ក្នុងឆ្នាំ២០១៨–២០១៩ នៅពេលដែលគាត់បានដឹកនាំក្រុមនេះឱ្យឈ្នះពាន Saudi Super Cup លើគូប្រជែង Al-Ittihad ក្នុងការប្រកួតដំបូងរបស់គាត់ដែលទទួលបន្ទុក។
ក្នុងរដូវកាល២០២២–២០២៣ គាត់បានឈ្នះពានរង្វាន់ទួរគី Cup ដែលនាំឱ្យក្រុម Fenerbahce ឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៩ឆ្នាំ។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងក្របខ័ណ្ឌ Turkish Super League។
គ្រូបង្វឹកវ័យ៦៨ឆ្នាំរូបនេះបានជំនួសលោក Ramon Diaz ដែលបានលាលែងជាគ្រូបង្វឹកក្លិប Al-Hilal កាលពីពាក់កណ្តាលខែឧសភា មុនពេលធ្វើដំណើរទៅប្រទេសអាហ្សង់ទីនដោយហេតុផលផ្ទាល់ខ្លួន។ កិច្ចសន្យារបស់គាត់ត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ក្រុម Al-Hilal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងតារាងលីកឆ្នាំ២០២២–២០២៣ តាមពីក្រោយក្រុមជើងឯក Al-Ittihad និងជើងឯករង Al-Nassr។
ក្លិប Al-Hilal បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពី Chelsea កាលពីថ្ងៃអាទិត្យក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Ruben Neves បានចូលរួមជាមួយក្លិបពី Wolverhampton Wanderers ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំក្នុងតម្លៃ៥៥លានអឺរ៉ូ (៦០.០១លានដុល្លារ) ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)