ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៥៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសថ្ងៃទី៣ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥៣នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១០ករណី ឃាត់ ៣៤នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០៥,៨៩ក្រាម និង៧កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ១៦៩,៣១ក្រាម។​ និងកូកាអុីន (Cocaine) ស្មេីនិង​២៧៩០,៣៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ ស្រី ១នាក់ ចាប់យក Ice ៩៧,២៦ក្រាម និង Cocaine ២៧៩០,៣៧ក្រាម។

*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,០៣ក្រាម។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៩ក្រាម។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យក Ice ០,៤២ក្រាម។

*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់។

*៧ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៤៤ក្រាម។

*៨ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៧កញ្ចប់តូច និង Wy ០,០៩ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ៥,៤៧ក្រាម និង Wy ១៦៩,២២ក្រាម។

*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៣៨ក្រាម៕

 

ដោយ​៖ សហការី​


ចែករំលែក៖