ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ឡឺផ្លំបូយ៉ង់ ប៊ូទីក រីហ្សត & ស្ប៉ា (LE FLAMBOYANT BOUTIQUE RESORT & SPA)លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ B122- 901638731 ចុះបញ្ជីនៅសាខាពន្ធដារខេត្តកែប ឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយ បំណុលពន្ធ តាមរយៈលិខិតអញ្ជើញលេខ ១៤៧៣ អពដ.សខ.ក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ប៉ុន្តែក្រុមហ៊ុនមិនបាន ទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។
អនុលោមតាមមាត្រា ១៩៨ កថាខណ្ឌទី៦ វាក្យខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអគ្គនាយក មកសាខាពន្ធដារខេត្តកែប ផ្លូវបេតុងលេខ ២៣៥០ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ ។
ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ២២៦ ២៤២ និង ២៤៣ នៃច្បាប់ស្តីពីសារពើពន្ធ ហើយ អគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ លោកអគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ៕
ដោយ ៖ សិលា