ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ដេកស្លាប់ដោយសារគាំងបេះដូង

ចែករំលែក៖

   ខេត្តកំពង់ស្ពឺ៖ យោងតាមប្រភពដែលអង្គភាពយើងទើបតែទទួលបានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី០៤ខែកក្កដានេះមានបុរសជាជនជាតិហ្វីលីពីនម្នាក់បានដេកស្លាប់ក្នុងបន្ទប់នៅក្នុងរោងចក្រ(យីហោកាឡាខេម អុិនវេសមេន កូអិលធីឌី )ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    ប្រភពពីសមត្ថកិច្ចដដែលបានបន្តអោយដឹងទៀតថា ជនបរទេសដែលស្លាប់ដោយសារគាំងបេះដូងនេះមានឈ្មោះ CARLON ROBERT LALLEGO ភេទប្រុស អាយុ៤៤ឆ្នាំ កើតថ្ងៃទី 22 ខែកុម្ភៈឆ្នាំ1979 កាន់លិខិតឆ្លងដែនលេខ P.1797579B ផុតកំណត់ 29-May-2029 ទិដ្ឋាការលេខ EEx1900865632 ផុតកំណត់ 14-Aug-2023 មុខរបរជាប្រធានពុម្ព។

ពេលកើតហេតុបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣។

    ប្រភពបានបន្តទៀតថា នៅម៉ោងកើតហេតុខាងលើពេលជំនួយការរបស់គាត់មិនបានឃើញគាត់ទៅធ្វើការក៏បានផ្ញើសារទៅគាត់ គាត់មិនបានឆ្លើយតប រួចក៏បានមកគោះទ្វារបន្ទប់មិនឃើញឆ្លើយតបទៀត។

    គាត់បានយកបន្ទះជ័រផ្លាស្ទិកឆ្កឹះគន្លឹះទ្វារបន្ទប់ស្នាក់នៅលេខ ១០១ បើកចូលមើលទើបឃើញជនរងគ្រោះខាងលើបានដេកស្លាប់នៅលើគ្រែតែម្តង ហើយគាត់បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

    បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច ពិនិត្យឃើញថា សពបានស្លាប់ដោយសារគាំងបេះដូង ដោយមានការចូលរួមពីមានលោក វរសេនីយ៍ឯក ភោគ សម្បត្តិ នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ លោក អ៊ុន សៀ គ្រូពេទ្យខេត្តកំពង់ស្ពឺ និងលោកស្រី សំភី សោភា រដ្ឋបាលតំណាងក្រុមហ៊ុន។

    ក្រោយពីពិនិត្យសពជនរងគ្រោះរួចសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន មិនមានពាក់ព័ន្ឋករណីឃាតកម្មនោះទេ។

    សពត្រូវបានប្រគល់ជូនទៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រដើម្បីបន្តនីតិវិធី៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖