ខេត្តបន្ទាយមានជ័យ៖ សន្តិសុខកាស៊ីណូផ្កាយប្រាំម្នាក់ចូលទៅឃាត់ជនជាតិថៃ២ក្រុមបង្កអសន្តិសុខក្នុងទឹកដីខ្មែរវ៉ៃតប់គ្នាត្រូវបានជនបង្កចាក់ចំពោះរងរបួសស្រាលកាលពីយប់ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣នៅចំណុចហាងផឹកស៊ីផ្សារទឹកពុះស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា៖ មានជនជាតិថៃ២ក្រុមមានប្រុសមានស្រីប្រមាណជាង១០នាក់បានផឹកស៊ីនៅកន្លែងកើតហេតុខាងលើឈ្លោះប្រកែកគ្នាហើយធ្វើសកម្មភាពវ៉ៃតប់និងប្រើហិង្សាទៅវិញទៅមក ហើយសន្តិសុខការពារនៅចំណុចផ្សារទឹកពុះប្រមាណ៤ទៅ៥នាក់ បានចូលទៅហាមឃាត់ត្រូវបានជនជាតិថៃចាក់ចំពោះរបួសសើរស្បែកហើយជនបង្កហេតុបានរត់គេចខ្លួនបាត់អស់នៅសល់តែស្រីៗ។
ពលរដ្ឋឃើញហេតុការណ៍បន្ថែមថា៖ដោយសារសន្តិត្រូវរបួសចំពោះព្រោះសន្តិសុខកាស៊ីរួបនោះឃើញក្រុមជនជាតិថៃ២ក្រុមវ៉ៃតប់គ្នា ព្រោះតែស្រវឹងរៀងៗខ្លួននិយាយក្លែមពាក្យសម្តីឌឺដងដាក់គ្នាក៏ក្លាយជាហិង្សាកើតឡើង ប៉ុន្តែត្រូវបានសន្តិសុខយាមនៅចំណុចកើតហេតុបានចូលធ្វើអន្តរាគមន៍បំបែកហ្វូងតែត្រូវចុងកំបិតរបស់ជនបង្កទាំងនោះចាក់ត្រូវពោះ។
ក្រោយពីធ្វើសកម្មភាពរួចក្រុមជនជាតិថៃទាំងនោះបានរត់គេចខ្លួនបាត់ តែប្រភពថាបានកំណត់មុខសញ្ញាបានអស់ហើយ និងបានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចជំនាញដើម្បីអនុវត្តតាមច្បាប់រួចហើយដែរ។
លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនមានប្រសាសន៍ថាៈ ករណីខាងលើនេះកម្លាំងរបស់លោកបានឃាត់ខ្លួនជនទាំងនោះបានមួយចំនួនហើយ ៕
ដោយ ៖ វណ្ណា