ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៨ករណីទូទាំងប្រទេសថ្ងៃទី៤ កក្កដាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៨នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ២ករណី ឃាត់ ១៩នាក់ (ស្រី ៤នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥១,៦២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៤អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៨,៧៩ក្រាម។

*២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៨២ក្រាម។

*៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ស្រី ៣នាក់ ចាប់យក Ice ១,៧២ក្រាម។

*៤ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣៨,២៤ក្រាម។

*២ / ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ០,០៥ក្រាម ៕

ដោយ៖សហការី​


ចែករំលែក៖