ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសុីម៉ាកCMAC ចុះយកគ្រាប់ចាស់ៗបានចំនួន៤គ្រាប់​ នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បានឱ្យដឹងនៅថ្ងៃ​ទី៥​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ បានសហការជាមួយកម្លាំងសុីម៉ាកCMAC ចុះយកគ្រាប់ចាស់ៗបានចំនួន៤គ្រាប់។ 

របាយការណ៍​ដដែល​បន្តថា​ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងសុីម៉ាកCMAC ចុះយកគ្រាប់ចាស់ៗបានចំនួន៤គ្រាប់ ៖

១.ស្រុកកំពង់ត្រឡាច ចំនួន៣គ្រាប់គឺ គ្រាប់៦០ម.ម ចំនួន១គ្រាប់ គ្រាប់M៧៩  ចំនួន១គ្រាប់ គ្រាប់M២៣ ចំនួន១គ្រាប់។

២.ស្រុករលាប្អៀរ គ្រាប់បែកដៃ ចំនួន១គ្រាប់។

ដើម្បីយកទៅកំទេចចោលនៅកន្លែងដែល មានសុវត្ថិភាព៕

ដោយ ៖ អរុណរះ


ចែករំលែក៖