ភ្នំពេញ ៖ ស្វាកន្ទុយស៖ មានឈ្មោះវិទ្យាសាស្ត្រ Pygathrix nigripes ជាប្រភេទជិតផុតពូជីបំផុត(CR)លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាន នៅភាគខាងកើតទន្លេមេគង្គ និងតំបន់ខ្ពង់រាបខាងកើត និងឦសាន្តប្រទេស ភាគច្រើន រស់នៅជាហ្វូង នៅតាមដើមឈើខ្ពស់ៗក្នុងព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង និងស៊ី គ្រាប់ធញ្ញជាតិ ត្រួយឈើ ផ្កាឈើ និងផ្លែឈើ។ ក្រសួងបរិស្ថានដកស្រង់ចេញពី សៀវភៅកម្ពុជាមាតុភូមិខ្ញុំ
#MoE
#កម្ពុជាមាតុភូមិខ្ញុំ
#ជីវភាពសហគមន៍
#សហគមន៍តំបន់ការពារធម្មជាតិ
#តំបន់ការពារធម្មជាតិ
#ទេសចរណ៍ផ្សារភ្ជាប់ទៅនឹងទឹកដី ។
ស្វាកន្ទុយស មានសម្បុរខុសប្លែកពីប្រភេទស្វា ផ្សេងទៀត ដោយមានដងខ្លួនពណ៌ប្រផេះ ផ្នែកក្បាលមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌ស ចាប់ពីគល់រហូតដល់ចុងកន្ទុយ ដៃ និងជើងរបស់វាមានពណ៌ខ្មៅ ផ្ទៃមុខមានពណ៌លឿង ស្រាលដោយមានរោមវែងៗព័ទ្ធជុំវិញពណ៌ស និងពណ៌ពងមាន់នៅជុំវិញរង្វង់ភ្នែកទាំងពីរ។ ជាទូទៅសត្វឈ្មោលភាគច្រើនធំជាងញី ហើយស្វាកន្ទុយសប្រភេទនេះ មាន ២អនុប្រភេទទៀតគឺ ស្វាកន្ទុយសជើងប្រផេះ( Grey-Shanked Douc Langur ) និងស្វាកន្ទុយសជើងក្រហម ( Red-Shanked Douc Langur ) ៕
ដោយ ៖ សហការី