ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញ អនុក្រឹត្យ ស្តីពីការតែងតាំងមន្ត្រីរាជការ គឺ លោកប្អូនត្រូល ឆាវឆាវ ដែលត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន មានឋាន:ស្មើប្រធាននាយកដ្ឋាន ។
នេះបើយោងតាម អនុក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានទទួល នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាល សម្រេច :
មាត្រា១ : តែងតាំង និងផ្ដល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ប្រធាននាយកដ្ឋាន។
មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវអនុវត្ត អនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
សូមបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដល់ឱកាសឲ្យយុវជនដែលមានចំណេះដឹងសមត្ថភាព បានចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ដែលជាធនធានមនុស្ស ៕
ដោយ ៖ សិលា